CamNews

តារា 

ចង់ដឹងទេថា តើអ្នកណាជាមិត្តប្រុសរបស់ នាង Bella ពិតប្រាកដ?

តារាថៃ ៖ រឿងដ៍សែនចម្រូងចម្រាសរវាងស្នេហារបស់តារាថៃទាំង ៣ ដួងនោះគឺមានដូចជា នាង Bella ranee លោក Weir Sukollawat និងបុរសសង្ហាវ័យ ២៣ ឆ្នាំ លោក James Jirayu បានធ្វើឲ្យទស្សនិកជនកំពុងតែមានចម្ងល់យ៉ាងខ្លាំងថា អ្នកណាគឺជាសង្សាររបស់នាង Bella ពិតប្រាកដទៅ ។ 

ដោយយោងតាមគេហទំព័រផ្លូវការជាច្រើនរបស់ប្រទេសថៃបានឲ្យដឹងថា សង្សារពិតប្រាកដរបស់នាង Bella ranee សព្វថ្ងៃនេះមានតែម្នាក់ទេ ហើយអ្នកទាំង ២ ក៏បានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ នោះគឺកំលោះសង្ហាវ័យ ៣១ ឆ្នាំគឺលោក Weir Sukollawat ទើបជាសង្សារពិតប្រាកដ និងតែម្នាក់គត់របស់នាង Bella ranee ដូច្នេះសូមកុំឲ្យមានការយល់ច្រឡំតទៅទៀតថា នាង Bella ranee និង James Jirayu ជាសង្សារគ្នា​ ព្រោះមូលហេតុដែលអ្នកទាំង ២ សម្តែងជាមួយគ្នាជាលក្ខណៈសិទ្ធិស្នាល ដោយសារតែចង់ឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ទៅតាមសាច់រឿងតែប៉ុណ្ណោះ និយាយសរុបទៅនាង Bella និង James គឺគ្រាន់តែតារារួមអាជីពតែប៉ុណ្ណោះ ហេតុនេះហើយសូមកុំមានការយល់ច្រឡំតទៅទៀតអី ។ 

តោះទៅទស្សនារូបថតនិង វីដេអូដ៏សែនផ្អែមល្អែម របស់នាង Bella ranee និងមិត្តប្រុសបណ្តូលចិត្តរបស់នាងគឺលោក Weir Sukollawat ​ទាំងអស់គ្នា ៕

 

១. លោក James Jirayu




២. លោក Weir Sukollawat 




៣. នាង Bella ranee






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee Weir Sukollawat James Jirayu