CamNews

តារា 

Britney Spears បានឈប់សម្រាកមួយរយៈ ពីការងារដើម្បីធ្វើការលំហែកាយ រួមជាមួយនឹង ឈុតសុិចសុីឈាមច្រមុះ

ព័ត៌មានកំសាន្ត ៖ ការឈប់សម្រាកមួយរយៈ ពីការងាររបស់ Britney Spears នៅទីក្រុង Las Vegas ។ Britney Spears ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះមួយរូប បានចំណាយពេលនៅ ថ្ងៃអាទិត្យរបស់នាង ដោយសម្លៀកពាក់ឈុត Bikini ជាមួយនឹង កូនៗរបស់នាង ។


​ 

ចាប់តាំងពីកំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពនៅលើគណនី Instagram ដោយក្នុងនោះ នាងបានបង្ហាញពីការចំណាយពេលកាលពីថ្ងៃអាទិត្យ ជាមួយកូនៗ របស់នាង ដោយក្តីរីករាយជាមួយ អាកាសធាតុដ៍ស្រស់ត្រកាលថែមទៀតផង ។ នៅក្នុងនោះមានរូបថតមួយដែល Spears បានពាក់ឈុត bikini ពណ៍លឿង នឹងគេងនៅក្បែរអាងទឹក ដើម្បីស្រូបយកពន្លឺព្រះអាទិត្យ ។


រូបភាពមួយចំនួនកាលពីម្សិលមិញរបស់ Britney ជាមួយនឹង កូនៗរបស់នាងដែលកំពុងតែលេងកីឡាវាយកូនហ្គោល នឹងកំពុងតែធ្វើការស្ទង់មតិ ។ រូបភាពដែលកូនៗរបស់នាងដែលកំពុងតែលេងកីឡាវាយកូនហ្គោលនោះ គឺមានចំណងជើងថា  “On the green today with these munchkins. #SundayFunday.”  ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ billboard


Tags: Las Vegas Britney Spears