CamNews

តារា 

Fans ដែលចង់ឲ្យនាង Bella និងលោក James Jirayu ស្រលាញ់គ្នា នឹងមានអារម្មណ៍អន់ចង់ ក្រោយឃើញរូបថតទាំងនេះ!

ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រជាច្រើនដែលតែងតែជំរុញឲ្យនាង Bella ranee និងលោក James jirayu ស្រលាញ់គ្នាជាលក្ខណៈគូស្នេហ៍ ទាំងដឹងថាតារាសម្តែងស្រីវ័យ ២៦ មានមិត្តប្រុសរួចទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាង Bella មិនដែលឃើញបង្ហោះរូបថតជាមួយនិងមិត្តប្រុសរបស់នាងទាល់តែសោះ ដូច្នេះហើយទើបធ្វើឲ្យ Fans ជាច្រើនមិនសូវជាផ្តោតទៅលើស្នេហារបស់នាង Bella ជាមួយនិងមិត្តប្រុស បែរជាសុខចិត្តឲ្យបង្កើតចំណងស្នេហាជាមួយនិងបុរសសង្ហា លោក James ទៅវិញព្រោះគិតថា សមគ្នាហើយគ្រប់រឿងដែលសម្តែងជាមួយគ្នាក៏សាកសមជាគូស្នេហ៍ពិតៗថែមទៀតផង ។

ដោយយោងតាមរូបថតតាមរយៈគណនី instagram ផ្ទាល់របស់នាង Bella បានឲ្យដឹងថា ដើម្បីជម្រះមន្ទិលសង្ស័យរឿងស្នេហារបស់នាង និងលោក Weir sukollawat នាងក៏សម្រេចចិត្តបង្ហោះរូបថតរួមគ្នា ដែលរូបថតនោះគឺមិត្តប្រុសរបស់នាងបានចូលរួមអបអរសាទរ ក្នុងថ្ងៃបញ្ចប់ការសិក្សារបស់នាង ហើយក៏បានធ្វើឲ្យ Fans ដែលចង់ឲ្យនាង Bella និងលោក James Jirayu ស្រលាញ់គ្នា​ មានអារម្មណ៍អន់ចង់ ក្រោយឃើញរូបថតទាំងនេះ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់គូស្នេហ៍មួយគូនេះជាមួយ Camnews នៅខាងក្រោមទាំងអស់គ្នា ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu Weir sukollawat