CamNews

តារា 

មែនក្រណា! ដឹងតម្លៃសម្លៀកបំពាក់ក្នុងឈុតដេកយប់របស់នាង Selena Gomez បានដឹងថាហួសចិត្ត!

ព័ត៌មានកំសាន្ត ៖ កាលពី​ថ្មី​ៗ​នេះ គេ​បាន​ឃើញ​តារា​ចម្រៀង​អាមេរិក​ នាង Selena Gomez ​ចេញ​ដើរ​ទិញ​​ឥវ៉ាន់​នៅ​ឯ Santa Monica រដ្ឋ California ​​ក្នុង​សំលៀកបំពាក់​ដេក​យប់​ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ Selena Gomez មាន​ពាក់​ស្បែកជើង​កែង​ចោទ​ពណ៌​ខ្មៅ​ គូ​ជាមួយ​នឹង​ឈុត​ដេក​យប់​របស់​នាង ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ Selena Gomez មើល​ទៅ​នៅ​តែ​ស្រស់​ស្អាត​មិនថា ស្ថិតក្នុងសម្លៀកពាក់បែបណាក៏ដោយចុះ ។

​​​​​​​​​ដោយយោងតាមរូបថតតាមរយៈគណនី instagram របស់តារាចម្រៀងស្រីរូបនេះបានឲ្យដឹងថា ឈុត​ដេក​យប់​របស់នាង វា​មិនមែន​ជា​ឈុត​ដេក​យប់​ធម្មតា​ៗ​នោះ​ទេ​ សំលៀកបំពាក់​មួយ​នេះ ជា​ឈុត​សូត្រ Olivia von Hale ដែល​មាន​តម្លៃ​ប្រមាណ​ ៤៤០$ ឯណោះ ៕





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Selena Gomez