CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងៗ១៣នាក់បាត់បង់ជីវិត ក្រោយទូកពួកគេជិះ ត្រូវព្យុះកួចក្នុងបឹងយក្សមួយនៅរុស្ស៊ី

(មូស្គូ)៖ ក្មេងៗ១៣នាក់ និងមនុស្សវ័យជំទង់ម្នាក់ បានបាត់បង់ជីវិត​ នៅពេលដែលទូកពួកគេជិះកម្សាន្ត ក្នុងពិធីជប់លៀង ត្រូវបានព្យុះកួចកណ្តាលបឹងដ៏ធំមួយ មានឈ្មោះថា Syamozero នៃតំបន់ Karelia ភាគខាងជើងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦។

លោក Sergei Sobyanin អភិបាលក្រុង Karelia បានថ្លែងឲ្យដឹងថា មនុស្សម្នាប្រមាណ ៥០នាក់ បានជិះទូកកម្សាន្តនៅបឹងដ៏ធំខាងលើនេះ ប៉ុន្តែក្រោយពីកើតហេតុមនុស្ស ៣៦នាក់ប៉ុណ្ណោះ ត្រូវបានកងកម្លាំងសង្គ្រោះទាន់ពេល ខណៈ១៣នាក់បាត់បង់ជីវិត និង២នាក់ទៀតបន្តបាត់ខ្លួននៅឡើយ ដែលក្រុមសង្គ្រោះកំពុងស្វែងរក។

គួរបញ្ជាក់ថា ក្រោយកើតហេតុគ្រូបង្រៀន ដែលដឹកនាំកម្មវិធីកម្សាន្តចុងសប្តាហ៍ខាងលើនេះ ត្រូវបានប៉ូលិសចាប់ខ្លួន និងត្រៀមធ្វើការស៊ើបអង្កេតបន្តទៀត ខណៈសាកសពជនរងគ្រោះ និងកុមារនានា ត្រូវបានរៀបចំត្រៀមដើម្បីអាណាព្យាបាល មកទទួលយកទៅធ្វើបុណ្យ៕



ប្រភព​ ៖ ប៊ីប៊ីស៊ី/អ័រតេ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Hot news Turkey ISIS