CamNews

តារា 

Selena Gomez បាត់មុខយូរចេញមកវិញ នៅតែក្មេងហើយសិចសុីដដែល

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងវ័យក្មេង Selena Gomez បានបង្ហាញខ្លួនយ៉ាងកម្រ ក្នុងឈុតសម្លៀកបំពាក់គួរឲ្យស្រលាញ់បំផុត នៅឯព្រលានយន្តហោះប្រទេសជប៉ុន ។ 

មិនយូរប៉ុន្មាននេះទេ តារាចម្រៀង Selena Gomez បានឆ្លើយតបទៅកាន់អ្នកកាសែត ពេលដែលនាងនៅឯព្រលានយន្តហោះ Haneda ថា នាងនឹងធ្វើដំណើរទៅ Revival នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ។ ហើយពេលនេះក៏បានឃើញវត្តមានរបស់ Selena យ៉ាងពិតប្រាកដមែនជាមួយឈុតសម្លៀកបែបស្ទាយថ្មី នឹងរូបសម្រស់ក្មេងជាងវ័យដដែល ​មិនមានអ្វីផ្លាស់ប្តូរឡើយ ។ 

នៅក្នុងការបង្ហាញខ្លួននៅព្រលានយន្តហោះនៅឯ ប្រទេសជប៉ុននេះ​ Selena បានស្លៀកសម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយមើលទៅនាងនៅតែក្មេងដូចកាលពីមុនយ៉ាងចឹង ។

បើចង់ឃើញថា ឈុតសម្លៀកបែបស្ទាយថ្មីរបស់ Selena ស្អាតយ៉ាងនោះ សូមទៅទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez