CamNews

តារា 

ព្រោះស្រលាញ់!! Justin Bieber សុខចិត្តយកសង្សារថ្មីមុខមាត់ដូច Selena ព្រោះកាត់ចិត្តពីនាងមិនបាន

ព័ត៌មានកំសាន្ត ៖ រឿងរ៉ាវស្នេហារបស់តារាចំរៀង វ័យក្មេង ដ៏ល្បីមួយគូរ Justin Bieber និង Selena Gomez ពិតជាធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើលជារើយៗ មិនដាច់សោះ ។ គូស្នេហ៍មួយនេះ តែងតែបង្កការ ភ្ញាក់ផ្អើលដល់ទស្សនិកជនជានិច្ច ដោយចំណងស្នេហាដូចភ្លើងរន្ទះរបស់ពួកគេ ។

កាលពី ១៤ ខែសីហានេះ Justin Bieber និង នាង Sofia បានបង្កការភ្ញាក់ផ្អើលមួយដល់ទស្សនិកជន ដោយអ្នកកាសែតបានប្រទះឃើញ អ្នកទាំង ២​ បានបណ្តើរគ្នានៅផ្សារទំនើបមួយ ។ 

ក្រោយរូបថតជាច្រើនសន្លឹកត្រូវបានបែកធ្លាយ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើន បាននិយាយថា មើលទៅ Justin Bieber ហាក់បីដូចជាមិនអារម្មណ៍សប្បាយចិត្តទាល់តែសោះ ពេលដែលកំពុងដើរផ្សារជាមួយ Sofia ។ 

រីឯមតិយោបល់ដែលមានគំនិតដូចគ្នានោះបាននិយាយថា មូលហេតុដែល Justin Bieber ជ្រើសរើសយក នាង Sofia ធ្វើជាសង្សារព្រោះនាងមានមុខមាត់ស្រដៀងគ្នាជាមួយអតីតសង្សារគឺនាង Selena Gomez តែប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយរូបសម្រស់របស់ នាង Sofia នៅតែមិនអាចប្រៀបជាមួយនិង Selena បានឡើយ ៕








ដោយ ៖ គន្ធា


ប្រភព ៖ ហ្វ៊េសប៊ុក


Tags: Selena Gomez Justin Bieber