CamNews

ព័ត៌មានអន្តរជាតិ 

ស្តេចគ្រឿងញៀន ផ្ញើសារ ប្រកាសសង្គ្រាម កុង ISIS "កាត់អណ្តាត រូងបេះដូង"

ព័ត៌មានអន្តរជាតិ ៖ ស្តេចគ្រឿងញៀន ល្បីឈ្មោះលើលោក   ពីប្រទេសម៉ិចសិក នោះ សេចក្តីរាយ ការណ៍បញ្ជាក់អោយបានប្រកាសសង្គ្រាម កំទេចក្រុមរដ្ឋអ៊ីស្លាម  ជ្រុលនិយម ISIS តាមរយៈ សារ ព្រមានតែម្តង ។

របាយការណ៍ បញ្ជាក់អោយដឹងថា ស្តេចគ្រឿងញៀន ល្បីឈ្មោះលើលោក Joaquin El Chapo Gu zman លោកបានផ្ញើសារអេឡិចត្រូចនិច ព្រមានទៅកាន់    មេដឹកនាំ  ថ្នាក់កំពូលក្រុម ISIS ឈ្មោះ Abu Bakr Al Baghdadi បន្ទាប់ពីនាវាដឹកគ្រឿងញៀនរបស់ខ្លួន ត្រូវបានកំទេច អំឡុងប្រតិបត្តិការ នៅឯមជ្ឈឹមបូពាហ៍ ។ សារព្រមាន ពីសំណាក់ស្តេចគ្រឿង  ញៀន  រូបនេះ  ត្រូវបានគេមើលឃើញ ជាក់ស្តែង នៅលើប្លុក Cartelblog.com ដោយមានការអះអាង  អោយដឹងថា សមាជិកស្តេចគ្រឿង ញៀននឹងទៅកំទេចក្រុម ISIS ប្រសិនបើពួកគេនៅតែបន្តញ៉ាំញីដល់ប្រតិបត្តិការរបស់ខ្លួន ។

"ក្រុមសមាជិក ស្តេចគ្រឿងញៀន នឹងកំទេចអ្នក ពិភពលោកនេះ មិន   ស្ថិត នៅក្រោមការបញ្ជា ពី សំណាក់ក្រុមឧទ្ទាមនោះទេ យើងនឹងបំផ្លាញអ្នក បើសិននៅតែបន្ត រាំងស្ទះ  ដល់ប្រតិបត្តិការក្រុម គ្រឿងញៀន" ខ្ញុំនឹងកាត់អណ្តាត រូងបេះដូងរបស់អ្នកអោយខានតែបាន" ទាំងនេះ ជាសារ គម្រាម ពីសំណាក់ស្តេចគ្រឿងញៀន ប្រទេស ម៉ិចសិក ។

គួរបញ្ជាក់ថា El Chapo ដែលពិភពលោកស្គាល់យ៉ាងច្បាស់ថា ជាស្តេចគ្រឿង ញៀន ប្រទេសម៉ិច សិកនោះ បានបន្តរត់គេចខ្លួននៅឡើយ ក្រោយពីលោកហែកគុក ដែល  មាន ការយាម  កាមខ្ពស់ តាមរយៈការរត់ចេញតាមរូងផ្លូវក្រោមដី រយៈចម្ងាយឆ្ងាយ និងជ្រៅ ។

គួររំឮកថា ក្រោយមកទៀត អំណះអំណាងខាងលើ ត្រូវបានគេធ្វើសេចក្តីរាយការណ៍អោយដឹងថា គ្រាន់ តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ ដែលត្រូវបានទំព័រ ThugLifeVideos ចែករំលែក៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord ISIS