CamNews

តារា 

គូស្នេហ៍លំដាប់​ A លោក Mark prin និង Kimberly នឹងបង្ហាញវត្តមានក្នុង MV ថ្មីជាលើកដំបូងជាមួយគ្នា

ថៃ ៖​ សម្តែងរឿងជាមួយគ្នារាប់មិនអស់ ប៉ុន្តែពេលនេះ គូស្នេហ៍លំដាប់​ A ប្រចាំប្រទេសថៃគឺ លោក Mark prin និង Kimberly បែរជាទើបតែបង្ហាញវត្តមានក្នុង MV ថ្មីជាលើកដំបូងជាមួយគ្នាប៉ុណ្ណោះ ។ 

នៅក្នុង MV ថ្មីនេះ ត្រូវបានប្រភពផ្លូវការរបស់ប្រទេសថៃបង្ហើបប្រាប់ថា អំពីចំណងគឺមានឈ្មោះថា "My Favorite Star" ។ ហើយអ្នកដឹកនាំផ្ទាល់គឺនាង Mutmee Pimdao បានសម្តែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង ក្រោយពីទទួលបាន លោក Mark prin និង Kimberly ជាតួសម្តែងក្នុង MV នេះ ហើយនាងសង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងធ្វើការតាមដានស្នាដៃរបស់ខ្លួន ហើយជាពិសេសគឺ Fans ដែលស្រលាញ់តារាសម្តែងថៃទាំងពីរនេះផ្ទាល់តែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា វីដេអូ "My Favorite Star" មួយនេះនឹងត្រូវបានចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុននេះ ដែលត្រូវថ្ងៃបុណ្យទិវានៃសេចក្តីស្រលាញ់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook 


Tags: Mark prin Kimberly