CamNews

តារា 

Tiffany (SNSD) ជួយតែងខ្លួន អោយតារា ចំណូលថ្មីវ៏យក្មេង របស់ផលិតកម្ម SM (វីដេអូខាងក្នុង)

បន្ទាប់ពី បង្ហាញមុខ តារាវ័យក្មេង ជើងថ្មី របស់ខ្លួន ៣ នាក់រួចមក ដោយមានដូចជា Seulgi,Taeyong, Jeno រួចមក ឥលូវនេះ ផលិតកម្ម SM Entertainment បានបញ្ចេញ មុខតារា ថ្មីៗរបស់ ខ្លួន ៣ នាក់ ទៀត ហើយ ដោយ ក្នុងនោះ មានកុមារី ដ៏គួរអោយ ស្រឡាញ់ម្នាក់ ផងដែរ ។


Lami គឺជាតារា វ័យក្មេង ម្នាក់នោះ ដែលនាង មើលទៅទើប តែមានអាយុ ប្រមាណ ១៣ ទៅ ១៤ ឆ្នាំ ប៉ុណ្ណោះ ស្របាលទៅនិង Jeno ផងដែរ ។ នៅក្នុងវីដេអូ យើងឃើញ សិស្សច្បង របស់នាង Tiffany ដែល ជាសមាជិក ក្រុមចំរៀង SNSD បានជួយតែងខ្លួន និងរៀបចំអោយ ភាពក្មេងខ្ចី របស់នាង ដែលមើលទៅ ពិតជាគួរ អោយ ស្រឡាញ់មែនទែន ។


ក្នុងនោះផងដែរ SM ក៏បានបង្ហាញ តារាវ៏យក្មេង របស់ខ្លួន ២ ទៀតដែរ ដោយមាន Irene និង Jaehyun ។ Irene ធ្លាប់បាន ចេញមុខក្នុង បទល្បីរបស់ Henry រួចមកហើយ ដែលមានបទនោះ មានចំណងជើងថា " 1-4-3 "  ចំណែក Jaehyun នៅមិនទាន់ បានចេញមុខ ម្តងនៅឡើយ ៕

-Irene

-Jaehyun

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖  allkpop


Tags: kpop idol star singer group band sm tiffany snsd