CamNews

ព័ត៌មានអន្តរជាតិ 

អវកាសយានិក ពីអង្គការ NASA បំបែក​បេស​កកម្ម នៃ​ការ​រស់​នៅ ក្នុង​លំហ​អាកាស បាន​យូរ​ជាង គេបំផុត

វ៉ាស៊ីនតោន ៖ ក្រៅពីការ ហោះលើភ្នំហិមាល័យ ក្នុងរយៈកម្ពស់រាប់រយគីឡូម៉ែត្រ អាកាស យានិក របស់ ភ្នាក់ងារ អវកាសណាសាម្នាក់ លោក ស្កតខេលី បាន​​  បំបែក ​​ឯកកត្តកម្ម របស់សហរដ្ឋ​អាមេ​រិក កាលពីថ្ងៃសុក្រ ទី១៦ ខែ តុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ សម្រាប់ ការចំណាយពេលរស់នៅ ក្នុងលំហអាកាសច្រើនថ្ងៃជាងគេបំផុត ក្នុង  រយៈ  ពេល ៣៨៣ថ្ងៃ ។ នេះ បើ យោងតាមគេហទំព័រ ព័ត៌មាន Businessinsider ចេញផ្សាយ នៅថ្ងៃច័ន្ទ ទី១៩ ខែ តុលា ឆ្នាំ២០១៥នេះ។

លោក ខេលី បានចំណាយពេល  អស់ ជាច្រើនថ្ងៃ ដើម្បី  បំពេញបេសកកម្ម នៅស្ថាននីយ៍អវកាស អន្តរជាតិ។ ជា មួយគ្នានេះដែរ លោកក៏សង្ឃឹមថា នឹងអាចមានឱកាស ធ្វើដំណើរទៅ កាន់ភពអង្គារ ដើម្បីសិក្សាស្រាវជ្រាវ អំពីភពក្រហមនោះផងដែរ ដែលនេះគឺជាបេសកកម្មមួយទៀត បន្ទាប់ពី ការ ធ្វើដំណើរតាមស្ថានីយ៍អវកាស ពីលើភ្នំហិមា ល័យរបស់គាត់ ។

គួរបញ្ជាក់ដែរថា ក្រៅពីលោក ស្កត ខេលី ក៏ធ្លាប់មានអាកាសយានិកជនជាតិរុស្ស៊ីម្នាក់ បានបំបែក ឯកកត្តកម្ម ក្នុង ការរស់នៅក្នុងលំហអាកាសដែរ ដែល អាកាសយានិក  រូបនោះ មានឈ្មោះថា ហ្គេ ណាឌី ប៉ាដាលកា ដោយគាត់ អាចរស់នៅក្នុងលំហ    អាកាសបានរហូតដល់ ៨៧៩ ថ្ងៃ ច្រើនជាង លោក ស្កត ខេលីទៅទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa Kelly