CamNews

តារា 

ឈុតស្បៃរាត្រី សឹងតែអាក្រាត លេចលឺលេចក្រោម ស្ទើរឃើញគ្រឿងក្នុង របស់ Rihanna

និយាយពីរឿង សិចស៊ីតារាៗ ភាគជ្រើនបាន ត្រឹមសិចស៊ីបញ្ចេញសាច់ តាមតែក្នុង Instagram ទេ ហើយនៅពេល ចេញកម្មវិធីធំៗ ពួកគេមិនសូវ ដែលហ៊ានឡើយ ។ ហើយទាក់ទងនិង Instagram  វិញតារាចំរៀងវ័យ ២៦ ឆ្នាំ Rihanna ត្រូវបានទស្សនិកជន ស្គាល់ថាជាតារាចំរៀង ដែលចូលចិត្ត ថតរូបសិចស៊ីដាក់ Instagram ណាស់ជាពិសេស រូបបែបអាក្រាតកាយ ។



ឥលូវនេះ Rihanna យកចំណង់ចំណូលចិត្ត នៃការស្រាតរបស់ខ្លួន មកអនុវត្តន៍នៅ ក្នុងកម្មវិធីធំៗ ម្តងដោយនាង បានធ្វើអោយមាន ការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិងសំលៀក បំពាក់របស់នាងនៅ ក្នុងកម្មវិធី CFDA Awards ។ Rihanna បានចូលរួម ជាមួយនិងរ៉ូបស្បៃពណ៌សាច់ ភ្លឺភ្លែកៗចាំងភ្នែក តែអ្វីដែល សំខាន់នោះ រ៉ូបស្បៃនោះ គឺវាមហាសែនស្តើង ដូចថង់ផ្លាស់ស្ទិកទៅហើយ ត្រូវជាមួយ និង Rihanna អត់ពាក់អាវទ្រនាប់ទៀត ធ្វើអោយយើងមើលឃើញ សុដន់របស់នាង ពេញទំហឹង តែម្តងដោយគ្មាន អ្វីបិទបាំងឡើយ ។ ចំណែកខាងក្រោមវិញ បើយើងមើលពីក្រោយ យើងឃើញ ខោក្នុងខ្សែតូច ដ៏សិចស៊ីរបស់នាង ។ ក្រៅពីនេះ អ្វីដែលអាចបិទបាំង នាងបាននោះ មានតែកន្សែង រំខ្លួនដូចរោមសត្វ របស់នាងដែល កាន់មកបិទបាំងខាងមុខ នេះបន្តិចប៉ុណ្ណោះ ។



គិតៗទៅនាង ពិតជាសិចស៊ីដល់កំពូលហើយ ដែលថ្មីៗនេះ នាងតែងតែបញ្ចេញ ល្វែងខាងលើឲ្យ ទស្សនិកជន បានឃើញជានិច្ច ដោយគ្មានញញើតអ្វី បន្តិចឡើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer rihanna cfda awards