CamNews

ព័ត៌មានអន្តរជាតិ 

ISIS ប្រ​ហារ​ជីវិត​បង​ប្រុស​បង្កើត​ខ្លួន​ឯង បន្ទាប់ពីដឹង​ថា ជាចារកម្ម (វីដេអូ ១៨+)

(អ៉ីរ៉ាក់)៖ ក្រុមឧទ្ទាម ISIS បានបង្ហាញវីដេអូប្រហារជីវិត សកម្មប្រយុទ្ធរបស់ខ្លួន​ចំនួន ២នាក់ ក្រោយពីស៊ើបដឹងថា ពួកគេ​ជាចារកម្ម ហើយក្នុងចំណោមអ្នកទោស​ទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនោះ មានម្នាក់ជាបងប្រុសរបស់​ពេជ្ឈឃាដ។ នេះបើយោងតាមការចេញផ្សាយ របស់កាសែត Daily Mail ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។


នៅក្នុងវីដេអូបានបង្ហាញ​​មនុស្សពីរនាក់ ស្លៀកសម្លៀកបំពាក់អ្នកទោស ព្រមទាំងបិទមុខ ហើយពេជ្ឈឃាដ ដែលត្រូវប្រហារ​ជីវិត​ពួកគេនោះ មានឈ្មោះថា Abu Abdullah ដោយមុនពេលប្រហារជីវិត Abu បានបួងសួងជា​ភាសាអារ៉ាប់ និងបានបញ្ជាក់ថា បុរសម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវប្រហារជីវិតនោះ ជាបងប្រុស​បង្កើតរបស់គេ។



សកម្មប្រយុទ្ធទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនេះ ត្រូវបានក្រុម ISIS រកឃើញថា ជាចារកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា ជាចារកម្មរបស់ខាងណានោះទេ៕



ប្រភព ៖ Dailymail

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: ISIS Fund US Airstrike Obama Washington Int news IS