CamNews

តារា 

លេងសើចម៉េចបាន! អ្នកចាត់ការផ្ទាល់ខ្លួនរបស់អតីតភរិយា លោក Tono ស្អាតមិនចាញ់តារាសោះម៉ង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់ប្រចាំប្រទេសថៃ នាង Tangmo Pattaratida ដែលត្រូវបានគេស្គាល់ថា គឺជាអតីតភរិយារបស់ លោក Tono Pakin បច្ចុប្បន្នគេសង្កេតឃើញថា នាងកំពុងមានភាពមមារញឹកជាមួយនឹងការងារសិល្បៈយ៉ាងខ្លាំងស្ទើរតែដកខ្លួនមិនរួច ។

ដោយសារតែកត្តានេះហើយទើបធ្វើឲ្យ នាង Tangmo Pattaratida ធ្វើការសម្រេចចិត្តជ្រើសរើសយកអ្នកចាត់ការផ្ទាល់ខ្លួនដ៏ជំនាញប៉ិនប្រសប់ម្នាក់ ដើម្បីនៅរង់ចាំមើលការខុសត្រូវចាត់ចែងគ្រប់កម្មវិធីរបស់ខ្លួន ហើយពេលនេះតារាស្រីរូបនេះក៏បានរកឃើញ អ្នកចាត់ការផ្ទាល់ខ្លួនដ៏ស្រស់ស្អាតរបស់នាង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកចាត់ការរបស់តារាស្រីរូបនេះស្រស់ស្អាតមិនចាញ់ពួកតារាៗស្រីនៅក្នុងវិស័យសិល្បៈនោះទេ ។

អ្នកចាត់ការវ័យក្មេងម្នាក់នោះមានឈ្មោះហៅថា Katik មានតួនាទីជាអ្នកគ្រប់គ្រងលើការងារគ្រប់យ៉ាង និងជាអ្នកថែរក្សាផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាងគេបំផុតរបស់នាង Tangmo Pattaratida  ជាទូទៅគេតែងឃើញ Katik លេចមុខជានិច្ច នៅរាល់កម្មវិធី ដែលមាននៅក្នុងតារាងការងារប្រចាំថ្ងៃ និងសូម្បីពេលទៅដើរលេង ។

បើចង់ដឹងថា សម្រស់របស់អ្នកចាត់ការរបស់នាង Tangmo Pattaratida ស្រស់ស្អាតយ៉ាងណាសូមទស្សនារូបថតរបស់នាងនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




នាង Tangmo Pattaratida





នាង Tangmo Pattaratida និងអ្នកចាត់ការរូបស្អាត


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ IG


Tags: Tangmo Pattaratida Tono pakin Katik