CamNews

តារា 

ជាការពិតទេដែលស្រីស្អាត សុខពិសី កំពុងតែមានស្នេហាជាមួយតារាថៃ ក្រោយបង្ហោះរូបអោបគ្នាឡើងស្អិត?

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងរូបស្រស់ និងជាតារាស្រីសាច់សខ្ចីប្រចាំផលិតកម្ម Sunday កញ្ញា សុខ ពិសី បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា នាងនិងបុរសសង្ហាប្រចាំប្រទេសថៃម្នាក់គឺលោក Film Rattapoom មានកំពុងតែសាងស្នេហាយ៉ាងផ្អែមល្អែម ក្រោយបង្ហោះរូបថតជាអោបដៃគ្នាយ៉ាងស្អិតមិនលែងទាល់តែសោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រូបថតជាច្រើនសន្លឹករបស់នាង Sok pisey និង លោក Film Rattapoom ត្រូវបានក្រុមអ្នកនិយមលេងអិនធឺណិតជាច្រើនយល់ឃើញថា រូបថតជាមួយគ្នាយ៉ាងស្និតស្នាលបែបនេះ ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីយ៉ាងពិតប្រាកដមែន ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយទេថា តើនាង Sok pisey និង លោក Film Rattapoom ពិតជាកំពុងតែសារស្នេហាយ៉ាងផ្អែមល្អែមពិត ឬ អត់ទេ? ដូច្នេះហើយមានតែរង់ចាំឲ្យ នាង Sok pisey ចេញមុខបកស្រាយដោយផ្ទាល់មាត់តែម្តង ។

តោះទៅទស្សនារូបថតជាច្រើនសន្លឹករបស់នាង នាង Sok pisey និង លោក Film Rattapoom ថាតើផ្អែមល្អែមដូចពាក្យគេថាដែរ ឬ ទេ?








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sok pisey