CamNews

តារា 

នៅចាំគូស្នេហ៍មួយគូនេះបានទេ? បើបានដឹងអាយុកាលដែលពួកគាត់ស្រលាញ់បានប៉ុន្មានឆ្នាំទៀត កាន់តែភ្ញាក់ព្រើត

ព័ត៌មានកំសាន្ត ៖ មិត្តៗយុវវ័យប្រហែលមិនទាន់ភ្លេចទេ ចំពោះគូស្នេហ៍មួយគូដែលស្រលាញ់គ្នា ម្នាក់នៅឯទីក្រុងភ្នំពេញនិងម្នាក់ទៀតនៅខេត្តសៀមរាប ។ ថ្វីត្បិតតែរយៈចម្ងាយឆ្ងាយពីគ្នាក្តី ប៉ុន្តែនៅតែមិនអាចកាត់បន្ថយក្តីស្រលាញ់របស់អ្នកទាំងពីរបានឡើយ ។ 

គូស្នេហ៍មួយគូនេះត្រូវបានអ្នកនិយមលេងអឺនធឺណិតកោតសរសើរមិនដាច់ពីមាត់ថា គឺជាគូស្នេហ៍ដែលពោរពេញទៅដោយភាពផ្អែមល្អែម និងចេះយោគយល់គ្នាបានល្អខ្លាំងណាស់ ម្យ៉ាងវិញទៀតគឺស្មោះសរនឹងគ្នាទៅវិញទៅមក ទើបអាចរក្សាក្តីស្រលាញ់អស់រយៈពេលជាច្រើនឆ្នាំបែបនេះ ។ 

ដោយយោងតាមការបង្ហោះតាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា​ Eii Chinh បានលើកឡើងថា "ដំបូង មុននឹងអូនសំរេចចិត្តស្រលាញ់បង អូនបានត្រៀមចិត្ត ឈឺរួចហើយ តែងគិតក្នុងចិត្តថាវាគ្រាន់តែជាការស្រលាញ់លេងសើចដូចគេទូទៅ តែមកដល់ពេលនេះជិត៥ឆ្នាំហើយ វាគ្មានអារឿងនឹងកើតឡើងសោះ 😂❤️ សំណាងណាស់ សាកលេងបានជួបមែន 😝💕" ។ 

មិនគួរឲ្យជឿទាល់តែសោះ ស្នេហាដែលនៅឆ្ងាយពីគ្នាដល់ថ្នាក់នេះ ហើយអាចស្រលាញ់គ្នាបានច្រើនឆ្នាំដល់ថ្នាក់នេះពិតជាអស្ចារ្យពិតមែន ។ ដូច្នេះហើយជាចុងក្រោយមានសូមជូនពរឲ្យគូស្នេហ៍គួរឲ្យស្រលាញ់មួយគូនេះកាន់ដៃគ្នាដើរទៅមុខរហូតទៅ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Mark prin Kimberly