CamNews

កីឡាអន្តរជាតិ 

Real Madrid ​ពេញចិត្ដ​នឹងការ​សម្ដែង​របស់​កីឡាករ​ខ្លួន​ណាស់ទោះបី​ក្រុមមិន​ទទួល​ជ័យ​ជំនះ​ក៏ដោយ

ព័ត៌មានកីឡា៖ កីឡាករថ្មីរបស់ Real Madrid បង្កើតស្នាដៃឲ្យក្រុមសម្រាប់ការចូលលេង​នៅ ​Spanish ​Super Cup ដោយស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់ ប៉ុន្ដែជាលិទ្ធផលចុងក្រោយ​នៃ​ការ​ប្រ​កួត ក្រុមមិន​ទទួលបានជោគជ័យទេ គឺពន្ទុ ១-១ ជាមួយក្រុម Atletico Madrid 

កីឡាករថ្មីដែលទើប Real Madrid ចុះហត្ថលេខាទទួលយក គឺមានឈ្មោះថា James Rodriguez ។​ កីឡាករនេះមានប្រវត្ដិទទួលបានស្បែកជើងមាស​ កាលពីប្រកួតក្នុងរដូវកាល Worl Cup​ ហើយ​នៅ​ក្នុង​ឱកាសនៃការប្រកួតនេះ កីឡាករបានប្រើប្រាស់គ្រាប់បាល់ទំលុះរនាំងការពារ Atletico Madrid ធ្វើ​ឲ្យ​​ក្រុម​ទទួល​​បានពិន្ទុ ១ គ្រាប់នៅនាទីទី ៨០ ។​ សម្រាប់កីឡាករជើងខ្លាំងវ័យក្មេង​ម្នាក់​នេះ ពិត​ជាមាន​សមត្ថភាព​​សាកសមនឹងស្នងដំណែងពី Cristiano Ronaldo ជាពិសេស ក្នុងឱកាស​នៃការ​បង្ហាញខ្លួន​របស់​​គាត់កាលពី​នៅ​ពហុកីឡរ​ដ្ឋាន Bernabeu Stadium។ ដោយការ​ខិតខំប្រឹង​ប្រែង​ជាខ្លាំងជាមួួយ​ក្រុម​​បែបនេះ រួបគាត់ពិតជាមានប្រជាប្រិយភាពយ៉ាងក្រៃលែង និង សេចក្ដី​មោទនភាពពីក្រុមផងដែរ។​

ប្រេសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី




Tags: Sport News Real Madrid James Rodriguez