CamNews

តារា 

លោក Jay Chou បានធ្វើរឿងដ៍សែនធំ ដែលមិនគួរឲ្យជឿទៅលើ ប្រពន្ធនិង កូនរបស់គាត់

ព័ត៌មានកំសាន្ត ៖ ប៉ុន្មានថ្ងៃមុនលោក Jay Chou បានចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងទៅនឹង ការប្រកួតជាមួយគ្រឿងអេឡិចត្រូនិច នៅក្នុងទីក្រុង Taipei និងបានប្រកាសឲ្យដឹងថាគាត់នឹង លេងហ្គេមអេឡិចត្រូនិចនៅពេលយប់ ។


ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា លោក  Jay Chou បាននិយាយថា លោកបានមើលថែ កូនរបស់គាត់នៅ ពេលណាដែលនាងបានភ្ញាក់ឡើងនៅក្នុងពាក់កណ្តាលយប់ ។ 


លោក​ Jay បានបន្ថែមទៀតថា ខ្ញុំបានគណនាចំនួននៃស្លាបព្រាម្សៅ ត្រូវការជាចាំបាច់រាល់ពេលនេះ សម្រាប់កូនសំណព្វចិត្តរបស់ខ្ញុំ ។ ហើយវាបានក្លាយទៅ ជារឿងមិនគួរឲ្យជឿទេ សម្រាប់បុរសសម័យនេះ តែសម្រាប់គាត់វិញ បែរជាទម្រើសខ្លួន ទៅធ្វើរឿងនេះ ទៅវិញ លោកបានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការកោតសរសើរ ចំពោះរូបលោកខ្លាំងណាស់ ។ 

 


គួរបញ្ជាក់ឲ្យដឹងថា លោក Jay មិនត្រឹមតែជា ប្តីដ៍ល្អម្នាក់សម្រាប់ ប្រពន្ធនោះទេ គាត់ថែមទាំងបានបំពេញកាតព្វកិច្ចជាប៉ាដ៍ល្អ ថែមទៀតផង ។ 

ហើយ នៅពេលដែលក្រុមអ្នកកាសែតបានសួរលោកថា តើមានគំរោងនឹង​ មានកូនទី ២ ជាមួយប្រពន្ធលោក គឺ លោកស្រី Hannah Quinlivan ពេលនោះគាត់បាននិយាយថា វាមិនមែននៅក្នុងពេលនេះទេ ពីព្រោះវាអាចក្លាយជាការនឿយហត់ណាស់សម្រាប់ពួកយើងទាំង ២ ។ 


 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jay chou Hannah Quinlivan Singer