CamNews

តារា 

សង្កេតចំណុចទាំងនេះ ទើបដឹងថា នាង Toey និងមិត្តប្រុស ស្រលាញ់គ្នាខ្លាំង

ថៃ ៖ ដោយសារតែពេលដែលបង្ហើបប្រាប់មហាជនថា លោក Alek teeradetch និងនាង Toey Jarinporn បានទាក់ទងគ្នា ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាមិនពេញចិត្តនោះឡើយ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តទំនាក់ទំនងរបស់ពួកគេ ព្រោះជឿជាក់ថា អ្នកគាំទ្រដែលស្រលាញ់ពួកគេពិតប្រាកដ ក៏នឹងនៅតែបន្តគាំទ្រពួកគេដូចដើម ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ យើងក្រលេកមកមើលចំណុចខ្លះ ដែលបញ្ជាក់ថា លោក Alek teeradetch និងនាង Toey Jarinporn ស្រលាញ់គ្នាខ្លាំងទោះមិនធ្លាប់បង្ហោះរូបជាមួយគ្នាជាលក្ខណៈគូស្នេហ៍ នៅលើបណ្តាញសង្គមក៏ដោយចុះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

Alek និង Toey មិនទទួលការងារជាគូជាមួយគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរឧស្សាហ៍ចេញទៅដើរលេងនៅក្រៅប្រទេសជាមួយគ្នាញឹកញាប់ ។ ក្រៅពីនោះ តារាថៃទាំងពីរដួងនេះ ចូលចិត្តទៅធ្វើបុណ្យនៅកន្លែងក្រខ្សត់ស្ងាត់ៗជាមួយក្រុមគ្រួសារទាំងសងខាង ។ ហើយថ្មីៗនេះ មានអ្នកនិយមលេងបណ្តាញសង្គមបានសង្កេតឃើញថា Alek និង Toey បានពាក់អាវគូស្នេហ៍ ប៉ុន្តែបង្ហោះរូបនៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួន ។ នៅមានរឿងរ៉ាវជាច្រើនផ្សេងទៀត ដែលបញ្ជាក់ថា គូស្នេហ៍មួយគូនេះ មានក្តីស្រលាញ់យ៉ាងរឹងមាំឲ្យគ្នា ទោះបីជាខ្វះខាតការគាំទ្រពីហ្វេនមួយចំនួនក៏ដោយចុះ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Alek teeradetch Toey Jarinporn