CamNews

តារា 

Jessie J ឈប់ច្រៀងពាក់កណ្តាលទី ដើម្បីស្តីអោយទស្សនិកជន (មានវីដេអូ)

Jessie J ដែលជាតារាចំរៀងចំណូលថ្មីម្នាក់ ដែលបានវាយលុកចូលទីផ្សារចំរៀង ពិភពលោក
បានថ្មីៗនេះ ដោយសារតែបទ Price Tag នោះ ត្រូវបានគេប្រទះថតបាន ថានាងបានបញ្ឈប់
ការសំដែង ពាក់កណ្តាលទី ហើយស្តីអោយទស្សនិកជន មួយចំនួនដែលបង្កបញ្ហា ។



កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅនេះ Jessie J បានទៅសំដែងក្នងកម្មវិធី Isle of MTV នៅប្រទេស
Malta ។ ពេលដែលនាងកំពុងសំដែងបទ Rainbow ស្រាប់តែទស្សនិកជន មួយចំនួនដែលនៅជួរ
ខាងមុខ បានមានបញ្ហាឈ្លោះប្រកែក ប្រវាយប្រតប់គ្នា ។ គ្រាន់តែនាងឃើញភ្លាម នាងក៏បានប្រាប់
អោយបញ្ឈប់ភ្លេងភ្លាមៗ ហើយស្តីអោយពួកទស្សនិកជនទាំងនោះ ទាំងនាងនៅលើឆាក ។ នាង
និយាយថា ប្រសិនបើមិនបញ្ឈប់សកម្មភាពប្រវាយប្រតប់គ្នាទេ នាងនឹងមិនសំដែងតទៅទៀតទេ ។

គួរបញ្ជាក់ផងដែរថា Jessie J មិនមែនជាសិល្បការនីទីមួយនោះទេ ដែលបានបញ្ឈប់ការសំដែង
ពាក់កណ្តាលទី ហើយស្តីអោយទស្សនិកជន ដោយសារតែបញ្ហាជំលោះនោះទេ ថ្មីៗនេះតារាស្រី
P!nk ក៏បានធ្វើបែបនេះដែរ ដើម្បីបញ្ឈប់ជំលោះក្នុងការសំដែងរបស់នាង ៕


Tags: jessie j star singer entertainment