CamNews

តារា 

Jay chou និងភរិយា ត្រូវមនុស្ស ២ នាក់នាំឡើងឡាន ក្រោយទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងតៃវ៉ាន់ លោក Jay Chou បានរៀបចំការប្រគំុតន្ត្រី ទេសចរណ៍ពិភពលោក របស់លោកនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែសីហា នេះ ។ 

ទោះបីជា លោក Jay Chou មានការមមាញឹកជាមួយនឹង ការងារយ៉ាងណាក៏ដោយចុះ លោក Jay នៅតែមិនភ្លេចនាំ ប្រពន្ធរបស់គាត់ គឺអ្នកស្រី Hannah Quinlivian​ ទៅទីនោះ ដើម្បីទស្សនាការប្រគំុតន្ត្រីរបស់គាត់ នឹងឆ្លៀត​ឱកាសនោះនាំប្រពន្ធដើរលេងខ្លះ បន្ទាប់ពីរួចរាល់ពីការងារនៅឯ ប្រទេសម៉ាឡេស៊ី ។ 

បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Jay Chou និងភរិយា Hannah Quinlivian បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយប្តីប្រពន្ធមួយគូនេះ បានធ្វើដំណើរកំសាន្តដោយជិះឡានជាមួយអ្នកគាំទ្រ ២ នាក់ផ្សេងទៀត ។ 

ហើយកាលពីម្សិលមិញនេះ អ្នកបើកបរដែលជាអ្នកដែលជូន Jay Chou និងភរិយា Hannah Quinlivian នោះបានបង្ហោះរូបរបស់គាត់ និងប្តីប្រពន្ធមួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រដទៃទៀត ច្រណែនអ្នកបើកបរនោះ ។ រីឯអ្នកនិយមលេងអិនធឺណិតជាច្រើនបាននាំគ្នាចែករំលែករូបថតទាំងនោះ ហើយនិយាយថា គូស្វាមី ភរិយានេះ ពិតជាមនុស្សមិនចេះរើសអើងមែន ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jay chou Hannah Quinlivan Singer