CamNews

តារា 

ប្លែកធ្លាយ!! Selena Gomez អោបគ្នាជាមួយ ប្រុសម្នាក់យ៉ាងរ៉ូមេទិចនៅក្នុងបារ

ព័ត៌មានកំសាន្ត ៖ រូបភាពដែលត្រូវបានគេលួចថត Selena Gomez និងលោក Orlando Bloom ដែលធ្វើឲ្យមនុស្សជាច្រើនមានការហួសចិត្ត​ យ៉ាងខ្លាំង ។

ប៉ុន្មានម៉ោងមុននេះ បណ្តាញគេហទំព័រ TMZ បានផ្តិតយករូបថតជិតស្និទ្ធរបស់ Selena Gomez និងលោក Orlando Bloom នៅក្នុងបារនៅ Las Vegas សហរដ្ឋអាមេរិក ។ ជាការកត់សម្គាល់ រូបភាពទាំងនេះត្រូវបានគេថតនៅសប្តាហ៍ទី ៧ នៅក្នុងបារមួយ ដែលជាកន្លែងដែល Selena ប្រារព្ធពិធី និងថែមទាំងទទួលបានភាពជោគជ័យនៃការបង្ហាញខ្លួននៅក្នុងទីក្រុង Las Vegas នោះថែមទៀត ។


នៅក្នុងរូបភាពនោះ Orlando និង Selena បានអោបគ្នាដោយរ៉ូមែនទិចខ្លាំងណាស់ ។ ទោះយ៉ាងណាក៍ដោយមាន ប្រភពព័ត៌មានមួយបានឲ្យដឹងថា Selena គឺនៅក្នុងបន្ទប់របស់លោក Orlando បន្ទាប់ពីអាហារពេលល្ងាចយប់នោះត្រូវបានបញ្ចប់ ។ 

គួរបញ្ជាក់ឲ្យដឹងថា រយៈពេល ២ ឆ្នាំកន្លងទៅ Selena និង Orlando ត្រូវបានគេឃើញចូលទៅជាមួយគ្នាបន្ទាប់ពីការប្រគុំតន្ត្រីមួយ នៅក្នុងឆ្នាំ ២០១៤ ។ តែមួយរយៈពេលខ្លីបន្ទាប់ពីតារាសម្តែងនេះត្រូវបានបែកបាក់នាង Miranda Kerr ។

រូបថតរបស់ Selena Gomez និងលោក Orlando Bloom ត្រូវបានទម្លាយនៅក្នុងឆ្នាំ ២០១៤ រូបភាពនេះត្រូវបានបង្កឡើងនៅពេលដែលអតីត Orlando ទើបតែបែកគ្នាជាមួយ Miranda ។


នេះជារូបភាពដែលត្រូវបានបែកធ្លាយ កាលពីឆ្នាំ ២០១៤ ៕

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez Orlando Bloom Justin Bieber