ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយ និង កូន ៥ នាក់ ឌែលបានរួចផុត ពីសេចក្តីស្លាប់ ពីគ្រោះធម្មជាតិ អាក្រក់បំផុត ខ្យល់ព្យុះ ហៃយាន់ ឥលូវនេះ ពួកគេស្លាប់ទាល់តែបាន ពោល បានស្លាប់បាត់បង់ជីវិត ជាមួយនឹងគ្រោះថ្នាក់ គ្រោះអគ្គីភ័យ ឆាបឆេះ តង់ ស្នាក់នៅ បណ្តោះអាសន្ន របស់ពួកគេ នេះ បើ តាមការអោយដឹងពីទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
ទំព័រសារព័ត៌មានក្នុងស្រុក បញ្ជាក់ថា ក្មេងតូច ៦ នាក់ បានទទួលរងរបួសធ្ងន់ ខណៈអាជ្ញាធរក្នុង តំបន់ ក៏កំពុងតែធ្វើការស្វែងរក បុរសជាឪពុក របស់ពួកគេ ។ គួររំឭកថា ក្រុមគ្រួសារ រងគ្រោះខាង លើ បាននឹងកំពុងសម្រាក នៅក្នុងតង់ បណ្តោះអាសន្ន មានទីតាំង ស្ថិតនៅក្នុងក្រុង Tacloban ជា ទីក្រុងមួយ ដែលមានការវាយប្រហារ អាក្រក់បំផុត ពីគ្រោះថ្នាក់ ដ៏សាហាវ ព្យុះធម្មជាតិ ហៃយ៉ាន់។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ ភ្លើងឆេះតង់លើកនេះ ជាសញ្ញាបញ្ជាក់ អោយដឹងថា មានការយឺត យ៉ាវក្នុងការ ជួយសង្គ្រោះ ក្រុមមនុស្សរងគ្រោះ អោយមានផ្ទះសម្បែងរស់នៅល្អឡើងវិញ ក្រោយពី មានគ្រោះធម្មជាតិ អាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ព្យុះហៃយ៉ាន់ កាលពី ខែ វិច្ឆិកា ចុងឆ្នាំកន្លង ទៅនេះ ដោយបានសម្លាប់ អាយុជីវិត មនុស្ស ច្រើនជាង ៦០០០ នាក់ ។
រូបភាព ក្រោយគ្រោះធម្មជាតិ អាក្រក់បំផុត ព្យុះហៃយ៉ាន់ ឆក់ជីវិតមនុស្សស្លាប់លើសពី ៦ ពាន់នាក់
សេចក្តីរាយការណ៍ បញ្ជាក់បានថា គ្រោះអគ្គីភ័យលើកនេះ អាចកើតឡើងទៅបាន ក៏ដោយសារតែ ចង្កៀងប្រេងកាត ពោល វិនាទី ពេលរំលងអាធ្រាត្រ ថ្ងៃអង្គារនៅពេលដែលក្រុមគ្រួសាររងគ្រោះខាង លើកំពុងតែលង់លក់ក្នុងដំណេក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី