CamNews

តារា 

ការពិតចឹងសោះ!! ទើបធ្វើឲ្យលោក Lee min ho ស្រលាញ់នាង Suzy រហូតដកចិត្តមិនរួច

តារាកូរ៉េ ៖ នាង Suzy ដែលជាសមាជិកក្រុម miss A ហើយក៍ជាមិត្តស្រីរបស់លោក Lee min ho ដែលជាបុរសសង្ហាប្រចាំប្រទេសកូរ៉េ និងជាតួឯកប្រុសនៅក្នុងរឿង F4 ថែមទៀតផង ។ 

តារាស្រីរូបស្រស់ម្នាក់នេះត្រូវបានក្រុមអ្នកគាំទ្រប្រទះឃើញនាងត្រៀមនឹងទៅកាន់ទីក្រុងហុងកុង តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យមួយ ដែលមានឈ្មោះថា Madame Tussauds ។

កាលពីថ្ងៃទី ១២ ខែកញ្ញានេះ នាង Suzy បានបង្ហាញខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីហោះហើរទៅកាន់ ទីក្រុងហុងកុង ដើម្បីចូលរួមព្រឹត្តិការណ៍ដ៍អស្ចារ្យនោះ ដែលនៅក្នុងនោះមានវត្តមានតារាចម្រៀង និងតារាសម្តែងជាច្រើនដែលបានអញ្ជើញចូលរួម ។ 

គួររំលឹកឡើងវិញថា នៅក្នុងការបង្ហាញខ្លួនរបស់នាង Suzy ពិតជាធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ នាងបានស្លៀកពាក់សាមញ្ញៗ និងផាត់មុខធម្មតាសោះ ប៉ុន្តែមើលទៅសម្រស់របស់នាងនៅតែស្អាត និងគួរឲ្យស្រលាញ់ ដូច្នេះហើយទើបធ្វើឲ្យលោក Lee min ho ស្រលាញ់នាងដកចិត្តមិនរួច ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Suzy Lee min ho