CamNews

តារា 

នាង Paris Hilton បង្ហាញខ្លួនជាមួយ មិត្តប្រុស ក្រោយពេលបាត់ មុខមួយរយៈ

វាហាក់ដូចជាយូរណាស់ដែរហើយដែលបាត់មុខនាង Paris Hilton តារាបង្ហាញម៉ូដ និងសម្ដែង
ដែលជាកូនត្រកូល Hilton ម្ចាស់សណ្ឋាគារ រាប់សិបទូទាំងពិភពលោកនោះ។

នាងគឺជាមនុស្សម្នាក់ដែលគេស្គាល់ថាល្បីខាងរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំ កន្លងមកនេះហើយ
ក៏ចូលគុកច្រើនដងដែរដោយសារតែបទល្មើសចរាចរណ៍។ ហើយកាលពីពេលថ្មីៗនេះគេឃើញ
តារាវ័យ ៣១ ឆ្នាំរូបនេះបានចេញទៅញុំាអាហារថ្ងៃត្រង់ជាមួយមិត្តប្រុសរបស់ខ្លួនគឺ River Viiperi
ជាមួយនឹងសម្លៀកបំពាក់ឈុត Bikini ដែលបិតបាំងតែបន្ដិចប៉ុណ្ណោះ។

វាមិនមានអ្វីប្លែកនោះទេ ដែលនាងស្លៀកពាក់បែបនេះ ព្រោះវាជាសិល្បះនៃការតុបតែងខ្លួនរបស់
នាងទៅហើយ តែអ្វីដែលមើលទៅឃើញប្លែកនោះគឺ សង្កេតឃើញថាក្នុងវ័យ ៣១ ឆ្នាំសោះ នាង
ហាក់ដូចជាចាស់ជាងមុខឆ្ងាយណាស់ នេះប្រហែលជាហេតុដែលនាំអោយនាងបាត់មុខមួយរយៈ
ធំហើយមើលទៅ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: paris hilton boyfriend river viiperi