CamNews

មិនគួរឲ្យជឿ 

វីដេអូ បើកកិនមិត្តប្រុស ជាច្រើនដងស្រស់ៗ ក្រោយមិត្តប្រុស សុំបែកគ្នា

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីវ័យ ៤៤ ម្នាក់ រងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើទុក្ខទោម្នេញ
មនុស្សអោយចេតនា ពោលគឺ   គាត់ព្យាយាមបើកឡាន  ទៅកិនមិត្តប្រុសរបស់ខ្លួនជាច្រើន
លើកច្រើនសា មុនពេលដែលបើកឡានចូលទន្លេ ក្រោយពីកើតមានជាជម្លោះ រហូតដល់ថ្នា
ក់មិត្តប្រុសសុំបែកគ្នា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ។

គួររំឭកផងដែរថា ករណីខាងលើ បានកើតឡើងនៅក្នុងតំបន់  Hamilton  Waikato នៃកោះ
North Island ប្រទេស New Zealand ។ យ៉ាងណាមិញ  បើយោងតាមសម្តីក្មេងប្រុសជំទង់
វ័យ ១៥ ឆ្នាំ ជាសាក្សីដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់នោះអោយដឹងថា ដំបូង
ឡើយ     ពួកយើងបានលឺសម្លេងឈ្លោះប្រកែកគ្នា  រំពេចនោះ  គេឃើញស្រ្តីជាមិត្តស្រីចិត្ត
សឿងនោះ បើកឡានកិនមិត្តប្រុសរបស់ខ្លួនតែម្តង  ជាជំហានដំបូ ង ពួកយើងបានគិតថា
វាគ្រាន់តែជាឧបទ្ទេវហេតុគ្រោះថ្នាក់ចៃដន្យ    តែប៉ុណ្ណោះ  តែដឹងអីថា  វាមិនដូច្នេះនោះទេ
ពោលគឺស្រ្តីជាជនដៃដល់     ព្យាយាមបើកឡានកិនគាត់ដោយអចេតនាតែម្តង  ក្រោយពី
គាត់និយាយសុំចែកផ្លូវគ្នា។

អ្វីដែលជាភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់លើសពីនេះទៀតនោះគឺក្រោយពីបើកឡាន
កិនបុរសជាមិត្តប្រុសខ្លួនហើយនោះ ស្ រ្តីជាអ្នកបើកឡាន  បានបើកបន្តទាំងកម្រោលចូល
ទៅក្នុងទន្លេ Waikato River  ។  ខណៈពេលដែលរថយន្ត  ក៏កំពុងតែលិចចូលទៅក្នុងទន្លេ
នោះ ស្រ្តីរូបនេះ បានបើកទ្វារឡានភៀសខ្លួន ដោយហែលចេញមកក្រៅ ។

ភ្លាមៗនោះ គេក៏ឃើញមានកម្លាំងសមត្តកិច្ចចុះទៅដល់កន្លែងកើតហេតុ  ដោយជួយស្រង់
ស្រ្តីជាជនដៃដល់ មកមាត់ច្រាំងវិញ ស្របពេលដែលបុរសជាមិត្តប្រុស   ត្រូវបានគេបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាល   ។ ខាងក្រោមនេះ  គឺជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Girlfriend Boyfriend New Zealand Unt news North Island