CamNews

តារា 

អាថ៌​កំបាំង​គ្រួសារ ដែល​កំពូល​​តារា​​ចម្រៀង Paris Hilton តែង​តែ​​ចង់​បិទ​បាំង​​មហាជន

(អាមេរិក)៖ គ្រួសារ ហ៊ីលតុន (Paris Hilton) គឺជាត្រកូលទី១ ដែលមានសណ្ឋាគារលំដាប់​ខ្នាតអន្តរជាតិ​ដ៏ធំ ហើយល្បីល្បាញ​ខាងជំនួញ ប៉ុន្តែទន្ទឹមនឹងកេរ្តិ៍ឈ្មោះ ដ៏ល្បីដែលទស្សនិកជនបានដឹងនេះ នៅមានរឿងរ៉ាវខ្លះ ស្ថិតក្នុងអាថ៌កបាំង ដែលគ្រួសារនេះ​មិនចង់ឲ្យនរណាដឹងឡើយ។ លោកអ្នកពិតជាឆ្ងល់ថា តើប្រវត្តិគ្រួសារតារាចម្រៀង សិចស៊ីដ៏ស្រស់ស្អាត ប៉ារីស ហ៊ីលតុន (Paris Hilton)មានអ្វីលាក់បាំង?​

-​ប្អូនប្រុសពៅ​របស់ ប៉ារីស ហ៊ីលតុន អាយុ២២ឆ្នាំ លោក ខុនរ៉ាដ ហ៊ីល​តុន ជាមនុស្សញៀនថ្នាំ តាំងពីនៅយុវវ័យ ហើយពិបាកនឹងកែខ្លួនណាស់ ដោយពេលមួយនោះ គេគំរាមសម្លាប់អ្នកដំណើរម្នាក់ នៅលើយន្តហោះទៀតផង រហូតត្រូវចាប់ខ្លួន និងកាត់ទោសជាប់ពន្ធនាគារមួយរយៈ។ មិនត្រឹមតែប្រើថ្នាំខុសច្បាប់ប៉ុណ្ណោះទេ ខុនរ៉ាដ និងសមាជិកគ្រួសារខ្លះ ថែមទាំងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន​ទៀតផង ដោយប៉ូលិស​រឹប​អូសបានថ្នាំ កូកាអ៉ីន៤០០គីឡូក្រាម ពីក្នុងកសិដ្ឋានមួយដែលត្រូវបានអះអាងថា ជាកម្មសិទ្ធិរបស់គ្រួសារនេះ។

 

 

-​ទោះបីមានឈ្មោះ ជាគ្រួសារមហាសេដ្ឋីក៏ដោយ ប៉ុន្តែរឿងខ្លះក៏មិនសុទ្ធតែអាចដោះស្រាយ​បានដែរ។ កន្លងមក​ខុនរ៉ាដ ហ៊ីលតុន ធ្លាប់សុំខ្ចីលុយពីអ្នកបម្រើ​ក្នុងសណ្ឋាគារ ៥០០ដុល្លារ ព្រោះតែវក់នឹងល្បែងស៊ីសង។

-​នៅពេលបញ្ហាញៀនថ្នាំជ្រៀតចូល ក្នុងគ្រួសារហើយនោះ ប៉ារីស ហ៊ីលតុន (Paris Hilton) ក៏មិនមែនជាតារាចម្រៀង​ក្មេងខ្ចីស្រស់ស្អាត ក្នុងអារម្មណ៍ទស្សនិកជន​ ម្យ៉ាងទេ នាងក៏ពាក់ព័ន្ធនឹងការប្រើថ្នាំញៀន ជាមួយមិត្តប្រុស ហើយសមត្ថកិច្ចក៏ធ្លាប់ឆែកឃើញ​កញ្ឆា ខុសច្បាប់​ក្នុងកាបូបដៃ របស់តារាចម្រៀងសិចស៊ីរូបនេះ ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង