CamNews

ព័ត៌មានអន្តរជាតិ 

មន្ទីរបញ្ចកោណ ទម្លាយការពិត ទ័ពអាកាស អាមេរិក វាយប្រហារ សម្លាប់ បងធំ ISIS ២ រូប

ព័ត៌មានអន្តរជាតិ ៖ ប្រភពពីមន្ទីរបច្ចកោណ សហរដ្ឋអាមេរិក គូសបញ្ជាក់ឲ្យដឹងថា មេដឹកនាំយោធា ISIS ជាន់ខ្ពស់ ២ រូប ត្រូវបានសម្លាប់ដោយការវាយប្រហារទ័ពអាកាស ដឹកមុខដោយសហរដ្ឋអាមេ រិកនៅជិតទីក្រុង Mosul ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ ។ 



បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍ ពីលោក Peter Cook ដែលជាអ្នកនាំពាក្យតំណាងអោយមន្ទីរ បច្ចកោណសហរដ្ឋអាមេរិកនោះឲ្យដឹងថាមេដឹកនាំយោធា ISIS ជាន់ខ្ពស់២រូបដែលត្រូវបានសម្លាប់ នោះម្នាក់គឺជាអនុរដ្ឋមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកធ្វើសឹកសង្គ្រាម ដែលមានតួនាទីធំបំផុត ក្នុងការមើល ថែទីក្រុង Mosul ក្រោយពីវាយដណ្តើមគ្រប់គ្រងបាននៅឆ្នាំ ២០១៤ ខណៈមេដឹកនាំជាន់ខ្ពស់ម្នាក់ ទៀតគឺជាមេបញ្ជាការយោធាជាន់ខ្ពស់ ISIS ។ គួរបញ្ជាក់ថា ការវាយប្រហារទ័ពអាកាសសហរដ្ឋ អាមេរិកគឺជាចលនាគាំទ្រដល់កងកម្លាំងប្រទេសអ៊ីរ៉ាក់ ក្នុងការប្រឆាំង ទៅនឹង ISIS ដែលជាក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ។ ហើយបេសកម្មបន្ទាប់ដែលត្រូវតែប្រយុទ្ធនិងប្រឆាំងនោះគឺថា វាយដណ្តើម គ្រប់គ្រងមកវិញនូវទីក្រុង Mosul ៕

 






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS