CamNews

ភាពយន្ត 

ក្រុមការងារថតរឿង The Avengers 2 ប្រទះឃើញ សាកសប់មនុស្សម្នាក់ ក្នុងពេលចាប់ផ្តើមថត នៅកូរ៉េ

បើតាមប្រភព ព័ត៌មានបានអោយ ដឹងថា កាលពីម្សិលមិញ ថ្ងៃទី ៣១ មិនា ក្រុមការងារ ហូលីវូដ ថតរឿង The Avengers : Age Of ULTRON បានចាប់ផ្តើម ការថតឈុតខ្លះ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េហើយ ក៏បានជួបប្រទះ ជាមួយនិង រឿងដ៏ភ្ញាក់ផ្អើល ផងដែរ ។



នៅពេលដែល ក្រុមការងារ ធ្វើដំណើរទៅ ថតឈុតមួយ នៅស្ពាន Mapo ក្នុងទីក្រុង សេអ៊ូល គេបាន រៀបចំថត យ៉ាងល្អ ដោយមាន អ្នកចាំការពារ សុវត្ថិភាព ទាំងនៅលើគោក និងនៅក្នុង
ទឹក ។ ក្នុងពេល នោះក្រុមការងារ ដែលនៅលើទូក ក្រោមស្ពាន បានប្រទះឃើញ សាកសប់ មនុស្សម្នាក់ អណ្តែតទឹក នៅទីនោះ ។ ភ្លាមនោះផងដែរ ក្រុមការងារ ក៏បានហៅទៅកាន់ ៩១១ ប៉ូលិសក៏ មកដល់កន្លែង ភ្លាមៗ ក៏បានរកឃើញថា សាកសប់នោះ គឺជាបុរសកូរ៉េម្នាក់ ឈ្មោះ Yoon អាយុ ២១ ឆ្នាំដែល បានបាត់ខ្លួន តាំងតែពី ថ្ងៃទី ១០ មិនា មកម្ល៉េះ ។ ប៉ូលិសក៏បាន ប្រាប់ថា មុននឹងបាត់ខ្លួន Yoon បានបន្សល់ សារមួយ ដែលបង្ហាញពី ការថុញថប់ ជាមួយនិង ជីវិតដ៏លំបាក របស់ខ្លូន ។

យ៉ាងណាមិញ ប៉ូលិសបាន សន្និដ្ឋានថា នេះជាការធ្វើ អត្តិឃាត ហើយម្យ៉ាងវិញទៀត សាក សប់ បានរលួយខូច ទ្រង់ទ្រាយរូបរាង ទៅហើយ ។ បើតាមប្រភព ព័ត៌មានផ្សេងទៀត បាន អោយដឹងថា ស្ពាន Mapo គឺជាស្ពាន មួយដែលមានគេ មកធ្វើអត្តិឃាត ច្រើនណាស់ ក្នុងរយៈ ពេល ៥ ឆ្នាំចុងក្រោយនេះ ដែលមាន ប្រមាណ ១០៨ នាក់មកធ្វើ អតិ្តឃាត ហើយ ៤៨ នាក់ ស្លាប់នៅស្ពាន Mapo នោះ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: movie the avengers korea seoul mapo bridge