CamNews

តារា 

ស្ងាត់ៗកំលោះសង្ហា James ma លួចមានស្នេហាជាមួយនិងតារាសម្តែងដូចគ្នា

ថៃ ៖ James Ma បានសម្តែងឲ្យឃើញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីរឿងភាគថ្មីដែលមានចំណងជើងថា "Akom" ត្រូវបានអ្នកដឹកនាំរឿងចាប់ដៃគូជាមួយនិងនាង Margie Rasri ជាលើកដំបូង ។ ហើយរឿងថ្មីនេះនឹងចាក់ផ្សាយនៅសប្តាហ៍ក្រោយ អ្វីដែលកាន់តែពិសេសនោះគឺ មានឈុតខ្លះដែលត្រូវឲ្យលោក James Ma បញ្ចេញសាច់ (six-packs) ទៀតផង ។ 


សម្រាប់អ្វីដែលថ្មីជាងនេះទៅទៀត គឺបានលេចធ្លាយរូបថតខ្លះៗរបស់ James ma ជាមួយនិងតារាសម្តែងដូចគ្នាគឺនាង Diana Flipo បានទទួលទានអាហារពេលល្ងាចជាមួយនិងគ្នា ប៉ុន្តែតួប្រុសក្នុងរឿង "ស្អប់ព្រោះស្រលាញ់" ​បានបដិសេដថា នៅពេលនោះគឺមិនមែនមានតែលោកនិង នាង Diana Flipo ទេ ប៉ុន្តែក៏មានរៀមច្បងម្នាក់ទៀតចូលរួមជាមួយដែរ នោះគឺនាង Kimbery ។ 


លោក James Ma បានបង្ហាញឲ្យឃើញនូវទឹកមុខដ៏អៀនខ្មាស់ ក្រោយពីនាង Diana Flipo សារភាពថា លោកគឺជាបុរសម្នាក់ដែលល្អ និងមានលក្ខណៈគ្រប់គ្រាន់ដែលនាងចង់បានទៀតផង ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ បុរសបេះដូងដែក លោក James Ma បានបញ្ជាក់យ៉ាងច្បាស់ថា លោកនិងDiana Flipo ត្រឹមតែជាបងប្អូន​ ឬជាមិត្តរួមការងារធម្មតានោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: James ma Diana Flipo Margie Rasri Kimbery