CamNews

តារា 

ក្រៅពីអាជីពជាតារាសម្តែង James ma ទម្លាយថា ខ្លួនមានមុខជំនួញមួយបន្ថែម ចំណាយទុនច្រើនគួរសម

ថៃ ៖ លោក James ma បានទម្លាយឲ្យដឹងថា ក្រៅពីអាជីពជាតារាសម្តែង លោកក៏មុខជំនួញមួយបន្ថែម ហើយចំណាយទុនដល់ទៅមួយលានបាត ។ កាលពីថ្ងៃទី ៣០ ខែតុលា កន្លងទៅនេះ កំលោះសង្ហារូបនេះ បានធ្វើការបើកសម្ពោធគ្លីនិកថែទាំសុខភាព នៅឯ Central Plaza Ladprao ហើយគ្លីនិកនោះមានឈ្មោះថា Future S Revolution ។ 

តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថា "ខ្ញុំចូលចិត្តធ្វើការងារណាដែលពិបាក ហើយវាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ សព្វថ្ងៃនេះមនុស្សចាប់អារ​ម្មណ៍ក្នុងការថែទាំសុខភាព ដូច្នេះហើយខ្ញុំសម្រេចចិត្តធ្វើជំនួញជាមួយនិងរឿងនេះ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: James ma