CamNews

តារា 

គង់ ច័ន្ទស្រីមុំ ដឹកដៃសង្សារ ទៅផ្អែមល្អែម នៅសាំងហ្គាពួរ

ភ្នំពេញ៖ ជានិច្ចកាល គេតែងតែឃើញថា តារាសម្តែងវ័យក្មេង ដើមទ្រូងធំសិចស៊ី គង់ ច័ន្ទស្រីមុំ
ទៅកម្មវិធីរបស់ មិត្តភក្តិ ឬទៅញ៉ាំអាហារ ជាមួយសង្សារ សំណព្វចិត្តរបស់នាង គឺមិនដែលឃ្លាត
ពីគ្នាម្តងណាឡើយ ។ មិនតែប៉ុណ្ណោះ មហាជនមួយចំនួន បានដឹងយ៉ាងច្បាស់ថា ពួកគេទាំងពី
អ្នកឧស្សាហ៍ចេញ ទៅប្រទេសថៃជាមួយ គ្នាជាញឹកញាប់ ។ តែការចេញទៅប្រទេសថៃ របស់នាង
ម្តងៗ គឺពួកគេចេញ ទៅទិញផលិតផល ដើម្បីយកមកលក់ នៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ។

កន្លងមកតារាសម្តែង សម្បូរមន្តស្នេហ៍ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែចេញទៅទិញផលិតផល នៅ
ប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែប្រទេសផ្សេៗងទៀត ក៏នាងបានយកផលិតផល មកលក់នៅ
ក្នុងប្រទេសកម្ពុជាដែរ ។ ជាក់ស្តែង កាលពីពេលកន្លងទៅគូស្នេហ៍ទាំងពីរនេះ ធ្លាប់បានជិះ
យន្តហោះ ចេញទៅយកផលិតផល នៅប្រទេសកូរ៉េ មកកម្ពុជា ដើម្បី ដាក់តាំងលក់នៅក្នុងហាង
របស់ពួកគេ ទាំងពីរនាក់ផងដែរ ។

ដោយឡែក នៅពេលនេះ មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក បានដឹង
យ៉ាងច្បាស់ថា ស្រីស្រស់រូបឆោមលោមពណ៌ គង់ ច័ន្ទស្រីមុំ បានដឹងដៃសង្សារសំណព្វចិត្ត
របស់នាង លោក គឹម សីហា ចេញទៅដើរលេងលំហែរកាយ នៅក្រៅប្រទេស គឺប្រទេស សឹង្ហបុរី ។
មូលហេតុ ដែលនាំឲ្យមហាជនបានដឹងបែបនេះ ដោយសារពួកគេ បានឃើញរូបភាពជាច្រើនសន្លឹក
ត្រូវបានកញ្ញា គង់ ច័ន្ទស្រីមុំ បង្ហោះព្រោងព្រាត នៅលើ Account Facebook របស់នាង ។

ចំពោះមហាជន ដែលគិតថា ស្រីស្រស់ គង់ ច័ន្ទស្រីមុំ និង គឹម សីហា ចេញទៅដើរលំហែរកាយ
នៅសាំងហ្គាពួរ នោះ ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈជិតស្និទ្ធ និងតារាសម្តែងរូបនេះ និយាយ
ថាជាការយល់ច្រឡំ និងគិតខុសទាំងស្រុង ដែលគិតបែបនេះ មកលើពួកគេទាំងពីរ ។

បើតាមប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធជាមួយកញ្ញា គង់ ច័ន្ទស្រីមុំ បានបង្ហើប
ប្រាប់គេហទំព័រ LookingTODAY ថារូបភាពដែល ស្រីមុំ និង សីហា បង្ហោះនៅលើហ្វេសប៊ុក
គឺពួកគេថតនៅទីក្រុងសាំងហ្គាពួរ ខណៈដែលពួកគេទាំងពីរអ្នកចេញ ទៅថតខារ៉ាអូខេ និងថត
ខ្សែភាពយន្ត ។

ប្រភពដដែលបានបន្តថា គង់ ច័ន្ទស្រីមុំ មិនត្រឹមតែទៅថតខ្សែភាពយន្តប៉ុណ្ណោះទេ នាងក៏ទៅ
ទិញផលិតផល ដើម្បីយកមកលក់នៅស្រុកខ្មែរ ព្រោះ ស្រីមុំ មានហាងផ្ទាល់ខ្លួនជាច្រើនកន្លែង
កំពុងដំណើរការក្នុងទីក្រុងភ្នំពេញ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: khmer star