CamNews

កំសាន្ត 

យុគ ចិន្តា បង្អួតសម្រស់ ក្នុងសួនផ្កាឈូករ័ត្ន

ភ្នំពេញ៖ ពិធីការិនីមានឈ្មោះបោះសំឡេង សាច់ចាំ អ្នកនាង យុគ ចិន្តា បើទោះជាពេលនេះ មានវ័យជ្រេ បន្តិចក៏ដោយ តែសម្រស់របស់នាង ហាក់ដូចជាមិនចុះអន់ថយ ទៅតាមពេលវេលានោះឡើយ ។ ថ្មីៗនេះ យុគ ចិន្តា បានសម្ញែងរូបថតជាច្រើនសន្លឹក ដោយនាងបានថតបញ្ចេញ ស្ទីលថ្មីប្លែកប្រជែង សម្រស់ជាមួយបុប្ផា ក្នុងសួនគួរឲ្យចាប់អារម្មណ៍។

តារាស្រីចាស់វស្សា ដែលបោះជំហានចូលប្រឡូកសិល្បៈ ប្រមាណជាង១០ឆ្នាំ អ្នកនាង យុគ ចិន្តា ថ្មីៗនេះ បានរំលេចរូបថតជាច្រើន សន្លឹកបង្អួតអ្នកគាំទ្រ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ដោយអ្នកនាង បានឈរពត់ពែន បង្អួតរាងចុះឡើងប្រជែង សម្រស់ជាមួយបុប្ផា ក្នុងសួន ដែលកំពុងតែរីក។ មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងមាន បុរសសង្ហា មាឌធំឈរអម ដែលកាន់តែជួយលើកសម្រស់ តារាស្រីរូបនេះមួយកម្រិត ទៀតផង។

សម្រាប់ពិធីការិនី អ្នកនាង យុគ ចិន្តា ក្រៅពីមានរហ័សនាមថា ជាខ្លាញីប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ីន ហើយ នាងក៏ត្រូវបានទស្សនិកជន និងអ្នកគាំទ្រនាង ដាក់រហ័សនាមឲ្យទៀតថា នាងជាតារារូបថតផងដែរ ពោលឲ្យតែនាងទៅណា មកណាម្តងៗ នាងតែងតែផ្តិតយករូបថតស្អាតៗ ទេសភាពស្រស់បំព្រងជាមួយ និងស្ទីលថតរូបប្លែកៗដាក់ បង្ហាញមិត្តភក្តិនៅក្នុង Facebook មិនដែលខានឡើយ ។

ចង់ដឹងថាថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនារូបថត អ្នកនាង យុគ ចិន្តា ជាមួយទេសភាព ស្រស់ត្រកាលយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖


ផ្ដល់សិទ្ធដោយ៖ LookingTODAY


Tags: khmer Star Yuk Chanda