CamNews

តារា 

នាង Toey Jarinporn សប្បាយចិត្តពេលទទួលបានកាដូពីមិត្តប្រុស ប៉ុន្តែចំពោះ....

ថៃ ៖ នៅពេលដែលលោក Alek teeradetch បានបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយនិងនាង Toey Jarinporn ក៏ស្រាប់តែមានម្ចាស់កម្មវិធីធំៗទាក់ទងឲ្យគូស្នេហ៍មួយគូនេះ ធ្វើការជាមួយគ្នា ប៉ុន្តែតារាថៃទាំងពីរដួងនេះ បានបដិសេធមិនចង់ធ្វើការងារជាគូឡើយ។

ទទ្ទឹមនឹងនេះផងដែរ នាង Toey Jarinporn បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយជាមួយបាច់ផ្កាដែលទទួលបានពីលោក Alek teeradetch ដែលជាមិត្តប្រុស បើទោះបីជាយឺតពេលបន្តិចក៏ដោយចុះ។

សម្រាប់រូបថតជាគូ លោក Alek teeradetch បាននិយាយថា ខ្លួនបានថតជាមួយមិត្តស្រីជាច្រើនសន្លឹក ប៉ុន្តែខ្លួនមិនបានបង្ហោះនៅលើបណ្តាញសង្គមនោះឡើយ ៕






ប្រែស​ម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Alek teeradetch Toey Jarinporn