CamNews

តារា 

ដឹងអត់ថាបុរសសង្ហាដែលទើបមានរឿងអាស្រូវជាមួយ សុខ ពិសី ជះលុយទិញឡានថ្មី ប៉ុន្មានលាន?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាប្រចាំប្រទេសថៃលោក Film rattapoom ដែលទើបតែផ្ទុះរឿងអាស្រូវជាមួយនិង កញ្ញា សុខ ពិសី ដែលជាតារាល្បីប្រចាំប្រទេសកម្ពុជាថា ជាគូស្នេហ៍ថ្មីថ្មោងទាំងការពិតអ្នកទាំង គ្រាន់តែត្រូវបានគេចាប់ដៃគូឲ្យផ្សព្វផ្សាយពាណ្ជិកម្មជាមួយគ្នាតែប៉ុណ្ណោះទេ មិនមានអ្វីលើសពីនេះឡើយ ។ 

លោក Film rattapoom​ ដែលជាតារាសម្តែងមិនចេះចាស់រូបនេះ តែងតែធ្វើការចែករំលែករឿងល្អៗ និងធ្វើជាតារាគំរូ ដោយខិតខំជួយការងារសង្គមបានយ៉ាងច្រើន យ៉ាងដុតដៃដុតជើងថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ តារាសម្តែងវ័យ ៣១ ឆ្នាំរូបនេះក៏ថែមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកយ៉ាងច្រើន ដើម្បីធ្វើម្ហូបអាហារចែកជូនទៅដល់ជនក្រីក្រថែមទៀតផង ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ mthai បានឲ្យដឹងថា ក្រោយពីជួយអ្នកដទៃតាមលទ្ធភាពរបស់គាត់ដែលអាចធ្វើទៅបានហើយ តារាសម្តែងមិនចេះរូបនេះក៏បានងាកមកធ្វើអ្វីដើម្បីខ្លួនឯងខ្លះ ដោយចំណាយលុយដល់ ១០ លានដើម្បីទិញឡានស៊េរីទំនើប​មួយគ្រឿង ព្រោះកន្លងមកតែងតែគិតដល់អ្នកដទៃមុនជានិច្ច ពេលនេះសូមងាកមកចាប់អារម្មណ៍ជាមួយនិងខ្លួនឯងម្តង ៕








ដោយ ៖ គន្ធា


ប្រភព ៖ mthai


Tags: Sok pisey Film rattapoom khemarak srerymum