CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ផ្នូរខ្មោច ISIS យក្ស សំបូរ ដោយសាកសព ស្អុយរលួយ ជះក្លិចអសោច

ព័ត៌មានអន្តរជាតិ ៖ បេសកជនអង្គការសហប្រជាជាតិ ឲ្យដឹងថា   ផ្នូរខ្មោចយក្ស ដែលផ្ទុកសាកសព រលួយដល់ទៅ ៥០សាកសពនោះ ត្រូវបានរកឃើញ នៅលើទឹកដីប្រទេស អ៊ីរ៉ាក់ ពោលត្រូវបានរក ឃើញនៅលើទឹកដីដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រង   ដោយ ផ្ទាល់ ពីសំណាក់ ក្រុមឧទ្ទាម រដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS ។ 



 បេសកជនអង្គការសហប្រជាជាតិ Jan Kubis គូសបញ្ជាក់ដល់  ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ឲ្យដឹងថា ការរកឃើញផ្នូរខ្មោចយក្សលើកនេះ គឺជាភស្តុតាង បញ្ជាក់ពីឧក្រិដ្ឋកម្ម ដ៏សាហាវនិងយ៉ង់ ឃ្នងបំផុត ខណៈ ISIS ខ្លួនឯងផ្ទាល់ ក៏ធ្លាប់សារភាពដូចគ្នាដែរ កាលពីអតីតកាលកន្លងទៅនេះ ។ 


ប្រភពបញ្ជាក់ឲ្យដឹងថា ផ្នូរខ្មោចយក្សដែលផ្ទុកសពស្អុយ រលួយ  ដល់ទៅរាប់សិបនោះ ត្រូេះបានរក ឃើញកាលពីពេលថ្មីៗនេះ ក្រោយពីតំបន់នោះ វាយ  ដណ្តើម  គ្រប់គ្រងបានមកវិញ ពី ISIS ពោល ផ្នូរខ្មោចយក្ស ដែលត្រូវបានរកឃើញចុងក្រោយបំផុតនេះ គឺ ត្រូវបានរកឃើញអំឡុងខែ មេសា ក្នុង ទីក្រុង Ramadi ដែលផ្ទុកទៅដោយសពស្អុយរលួយដល់ទៅ ៤០សពខ្មោចឯណោះ ។ 


លោក Kubis បន្តឲ្យដឹងថា សហគមន៍អន្តរជាតិ គួរតែចាត់វិធានការឲ្យបានតឹងរឹង ជាងនេះទៅទៀត ។ គួរបញ្ជាក់ថា កម្លាំងទ័ពប្រទេស​អ៊ីរ៉ាក់ បានវាយដណ្តើមនិងគ្រប់គ្រងទីក្រុង Ramadi ពី ISIS បាន មកវិញ អំឡុងខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រោយពីទីក្រុងនេះ ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃនៃការ គ្រប់គ្រងរបស់ពួក ISIS អំឡុងខែឧសភា ៕


ប្រែសម្រួល ៖ កុសល

ប្រភព​ ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS