CamNews

តារា 

Justin Bieber បញ្ជាក់ថា ខ្លួននៅតែ ស្រឡាញ់ Selena ហើយពិតជាបាន សរសេរបទថ្មី មួយអំពីនាងមែន

ថ្មីៗនេះ នៅក្នុងកម្មវិធី វិទ្យុ Power 106 FM នៅរដ្ឋ Los Angeles សហរដ្ឋ អាមេរិច បានអញ្ជើញ Justin Bieber ចូលរួម កម្មវិធី ផ្សាយផ្ទាល់មួយ ដើម្បីធ្វើបទ សំភាសន៍ ។

Justin Bieber confirms Selena Gomez still loves 1

នៅក្នុងបទ សំភាសន៍ នោះ DJ Big Boy ប្រចាំកម្មវិធី បានសួរទៅ Justin Bieber ថាបើតាម ពាក្យ ចចាម អារ៉ាមមក ថាបទថ្មី " All That Matters " សរសេរឡើង មានទាក់ទង និងជិវិត ស្នេហាពិត របស់ខ្លួន ? Justin Bieber ក៏ឆ្លើយថា ពិតណាស់ វាជារឿង ជីវិតស្នេហា ពិតរបស់ ខ្លួនដែល ធ្លាប់មាន ។ DJ ក៏សួរ បញ្ជាក់ថា តើវាជារឿង របស់គេ ជាមួយនិង SG(Selena Gomez) ? Justin Bieber ក៏ ឆ្លើយថា ត្រឹមត្រូវ ហើយព្រោះ ក្នុងកំឡុងពេល ទំនាក់ ទំនងស្នេហា រវាងគេ និង Selena Gomez គឺពិតជា ល្អខ្លាំងណាស់ ហើយរូបគេ នៅតែស្រឡាញ់ Selena Gomez ដដែល នៅពេលនេះ ។



តែ Justin Bieber បានប្រាប់ថា រូបគេ មិនមានបំណង ត្រលប់ ទៅរកនាង វិញឡើយ ព្រោះគិតថា វាមិនមែន ជារឿងល្អ ហើយឥលូវនេះ ធ្វើជាមិត្តភក្តិ ជាជំរើស ដ៏ល្អបំផុត ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer justin bieber music entertainment selena gomez