CamNews

តារា 

Justin Bieber មិនចោលគំនិតចាស់ លួចលាក់ពី Selena ទៅជួបអតីតសង្សារ នាង Yovanna (មានវីដេអូ)

នៅពេលដែលយើងគិតថា ស្នេហារបស់ Selena និង Justin កំពុងដំណើរការទៅយ៉ាងរលូន មាន ប្រភពមួយបានប្រាប់ HollywoodLife.com  ជាពិសេសថា៖ ស្ងាត់ៗ​ Justin លួចទៅរក អតីតសង្សារ របស់គេគឺនាង Yovanna។







ប្រភពមួយនោះ ឲដឹងទៀតថា៖ Selena Gomez ចុងក្រោយបានសំរេចចិត្តថា ឈប់ប្រច័ណ្ឌ និងឈប់ព្រួយបារម្ ភពីមនុស្សស្រី ណាដែលមកទាក់ទងនឹង Justin ប៉ុន្តែតើនាងធ្វើខុសដែររឺទេ ដែលជឿទុកចិត្តលើ Justin ទាំងស្រុង ដូច្នេះ? Justin Bieber មើលទៅដូចជានៅតែលួចក្រវិល ជុំវិញ តារាបង្ហាញម៉ូដនាង Yovanna Ventura ដដែល ហើយគេក៏បានលួចលាក់ពីក្រោយខ្នង Selena ជួយជូនដំណើរនាង Yovanna ទៅកាន់កម្មវិធី New York Fashion Week កាលពីថ្ងៃទី២ កញ្ញា ហើយបន្ទាប់មក គេក៏ត្រលប់ទៅ Vegas  ដើម្បីជួប Selena វិញ។ អ្វីដែល កាន់តែ អាក្រក់នោះ គឺ Selena មិន បានដឹងពីរឿងនេះទេ ប្រសិនជានាងបានដឹង ប្រាកដជាឈឺចាប់ខ្លាំងមិនខាន។ យើងក៏ចង់ជឿ ដែរ ថា Justin នឹងស្មោះត្រង់ជាមួយ Selena ប៉ុន្តែគេនៅតែមិនចោលគំនិតចាស់ ដដែល។

ប្រភពមួយនោះបន្ថែមទៀតថា៖ Justin បានសុំឲ Selena រើមកនៅជាមួយគេ ប៉ុន្តែនាងហាក់ ដូចជាមិនសូវ សប្បាយចិត្តសោះ។ Selena នៅតែទុកផ្លូវចេញមួយសំរាប់ខ្លួនឯង។ នាងនៅតែមានការប្រុងប្រយ័ត្ន ដោយនាង នឹងមិនបោះបង់ចោល កន្លែងចាស់របស់នាងឡើយ។

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  hollywoodlife 

 


Tags: Justin Bieber Yovanna Selena Vegas