ថ្មីៗកន្លង ទៅនេះ ខាងអ្នកតំណាង ទូរទស្សន៍ SBS របស់កូរ៉េ បានប្រាប់ទៅ អ្នកសារព័ត៌មានថា តារាចំរៀង នៅក្នុងកម្មវិធី តន្ត្រីមួយ នៅចុងឆ្នាំនេះ ទស្សនិកជន និងបានឃើញ តារាចំរៀង ស្រី ២នាក់ ចូលដៃគ្នា រួមសំដែង ដែលនឹងធ្វើអោយ ឆាកតន្ត្រី កក្រើករញ្ជួយ ។
តារាស្រី ដែលទស្សនិកជន ឆ្ងល់នោះគឺ Lee Hyori និង CL ដែលជាសមាជិក ក្រុមចំរៀងដ៏ល្បី 2NE1 ។ ថ្មីៗនេះ តារាស្រីទាំង ២ បានទាក់ទងគ្នា តាមទូរស័ព្ទ យ៉ាងញឹកញាប់ ដើម្បីពិភាក្សា រកនឹង ការសំដែង ដែលល្អបំផុត សំរាប់កាដូ ទៅទស្សនិកជន ក្នុងឆ្នាំថ្មី ។ តារាស្រីទាំង ២ គឺសុទ្ធ តែមានចំណង់ ចំណូលចិត្ត ដូចគ្នា ។ ចង្វាក់ Hip Hop និងការសំដែង រាំស្លៀកពាក់ បែបស៊ចស៊ី គឺជាចំណង់ ចំណូលចិត្ត របស់អ្នក ទាំង ២ ដែលយើង អាចទាយទុក ដឹងមុនទៅហើយថា ការសំដែងមួយនេះ ពិតជាអស្ចារ្យ ជាមិខាន ។
នេះគឺជា លើកទី ១ ហើយដែល តារាស្រីកំពូល ទាំង ២ នេះរួមដៃគ្នា ។ ដូចនេះ ទស្សនិកជន កុំភ្លេចចាំ តាមដាន ទស្សនាកម្មវធី សំដែងនោះ នៅថ្ងៃទី ២៩ ធ្នូ ក្នុងកម្មវិធី SBS Gayo Daejun ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop