CamNews

តារា 

Selena Gomez បណ្ដើរ Justin Bieber ចេញពីកម្មវិធី American Music Award?

ក្រោយពេលដែលមានបញ្ហាច្រើនមកចំពោះស្នេហារបស់ JB និង Selena Gomez គេសង្កេតឃើញ
ដូចជាមិនសូវទំនងសោះ នាង Selena បានទៅដើរលេងជាមួយ Taylor Swift ខណៈដែលគេបានបិទ
ទ្វា មិនអោយ JB ចួលជួបនៅ Appartment របស់ខ្លួន តែក្នុងកម្មវិធី American Music Award កាលពី
ម្សិលមិញនេះ គេបែជាឃើញអ្នកទាំង ២ បណ្ដើរគ្នាយ៉ាងស្អិតទៅវិញ។

កម្មវិធី American Music Award 2012 បានធ្វើឡើងកាលពីម្សិលមិញនេះនៅសាលមហោស្របរបស់
Nokia គេបានប្រាប់ថា Selena Gomez មិនមានវត្តមាននោះទេ តែគេឃើញនាងបានទៅអបអរ JB
ដែលបានឈ្នះពានរង្វាន់ ៣ ផ្សេងគ្នាក្នុងកម្មវិធីនេះ ក្រោយពេលចប់កម្មវិធី ហើយថែមទាំងបានចេញ
ពីសាលមហោស្របទៅជាមួយគ្នាទៀតផង។

Jenny McCarthy ដែលជា MC ក្នុងកម្មវិធី​ AMA បានប្រកាសលើទំព័រ ទ្វីតទ័រ របស់លោកថា JB បាន
ចាកចេញពីកម្មវិធីជាមួយ និងមិត្តស្រីដ៏ស្រស់ស្អាតរបស់គេ។ យើងមិនទាន់ដឹងទេថាតើវាយ៉ាងណា
អោយពិតប្រាកដ វាហាក់ដូចជាបង្ហាញថា ២ នាក់នេះនៅអំពិលអំពែក នៅឡើយហើយក៏មិនមាន
ចម្លើយពិតប្រាកដណាមួយពីអ្នកទាំង ២ ដែរចាំមើលសាច់រឿងគេបន្តទៀតទៅមើលថាតើវានឹងទៅ
ជាយ៉ាងណាទៀត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: justin bieber selena gomez taylor swift