CamNews

តារា 

ស៊ុន ស្រីពេជ្រ កន្លង់នៅអាមរិក រោមតាមសុំស្នេហ៍

ភ្នំពេញ៖ តារាចម្រៀងរបស់ ក្រសួងទេសចរណ៍ ស៊ុន ស្រីពេជ្រ ពេលនេះនាងកំពុង ស្នាក់នៅលើ
ទឹកដីសម្បូរដុល្លារ យ៉ាងមានក្ដីសុខបំផុត ដោយសារតែទទួលបាន ការស្វាគមន៍យ៉ាងកក់ក្ដៅ ពី
សំណាក់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិច ដែលតែងតែគាំទ្រនាង ។

ប្រភពពបានខ្សឹបប្រាប់ LookingToday ថា ស៊ុន ស្រីពេជ្រ កំពុងតែសប្បាយនឹងកើប ប្រាក់យ៉ាង
ក្រាស់ក្រែល រាល់ការសម្ដែងនាង មនុស្សមើលណែនៗ។ ប្រភពដដែលបានបន្តទៀតថា នាងជា
តារាដែលគួរអោយ ស្រលាញ់ចូលចិត្តណាស់ នាងមានចារិតសុភាពរាបសារ ស្លៀកពាក់ថ្លៃថ្នូរ
និយាយដឹងខុសត្រូវ ហើយ នាងត្រូវបានបងប្អូនខ្មែរនៅអាមេរិក ដណ្ដើមគ្នាអញ្ជើញ នាងទៅលេង
ផ្ទះរបស់ពួកគេ និងមានកន្លង់ជាច្រើន បានក្រវែលចង់សុំបេះដូង ក្រមុំដែលមានដើមកំណើត នៅ
ខេត្តបាត់ដំបងរូបនេះផងដែរ តែនាងហាក់ព្រងើយកន្តើយ មិនខ្វល់ខ្វាយនឹងកន្លង់សម្បូរដុល្លារ
អស់ទាំងនោះទេ។

ប្រភពបង្ហើបទៀតថា នៅទីនោះស្រីពេជ្រ មានចរិកនឹងធឹងណាស់ មិនអាចទាក់ទង បានងាយៗទេ
សមជាសុភាពនារីមែន មានតារាសិល្ប:ខ្មែរច្រើនណាស់ ដែរពិបាកទ្រាំណាស់ នៅពេលគេយកដុំ
ដុល្លារមកទាក់ តែស្រីពេជ្រ នៅតែធម្មតា បើទោះបីនាងជំពាក់ធនាគារខ្ទង់ម៉ឺនដុល្លារ ដោយសារសង់
ផ្ទះ ក៏នាងមិនត្រូវការប្រាក់បាន ដោយលក់កត្តិយសខ្លួនដែរ។ នាងទទួលបានការកោតសរសើរ មិន
តិចទេ នៅពេលនាងមានជំហរ រឹងមាំបែបនេះ ។

ស្រីស្រស់ ស៊ុន ស្រីពេជ្រ បានរៀបប្រាប់ LookingTODAY តាមទូរស័ព្ទពីសហរដ្ឋអាមេរិកមកថានាង
មានអារម្មណ៍កក់ក្ដៅបំផុតនៅពេលទទួលបានការស្រលាញ់ រាប់អានច្រើនពីសំណាក់ បងប្អូនខ្មែរ
យើងដែលរស់នៅទីនោះ។ នាងមិននឹកស្មានថាពួកគាត់មានសន្ដាន ចិត្តល្អម្លឹងៗទេ។

ស្រីពេជ្រ បន្តថា បងប្អូននៅទីនោះតែងអញ្ជើញ នាងទៅលេងផ្ទះពួកគេ។ នាងញុំាមិនសូវបានទេ
នៅទីនោះ ឥឡូវនាងស្រកទំងន់ អស់បីគីឡូឯណោះ ដោយសារហត់ពេក តែយ៉ាងណានាងនៅតែ
សប្បាយចិត្ត។ ចំនែកឯរឿងគេសុំស្រលាញ់នាង ប្រាបប់បែបអឹមអៀនថា នាងទទួលស្គាល់ថា មាន
គេសុំស្រលាញ់ច្រើនដែរ តែនាងមិនទាន់គិតដល់ទេ។ ម្យ៉ាងមិនបានសិក្សា យល់ចិត្តគ្នាផង អោយ
ស្រលាញ់ម៉េចកើតទៅ និងម្យ៉ាងនាងបេះដូងត្រូវឱពុកម្ដាយ ជួយមើលថែរដែរ មិនអាចសម្រេចតែ
ឯងបានទេ។

ស្រីពេជ្រ ឲ្យដឹងទៀតថា ចំពោះការសម្ដែងនាងទទួល បានជោគជ័យច្រើន តែប្រាក់ចំនូលប្រហាក់
ប្រហែល នឹងប្រាក់ចំនូលក្នុងស្រុកដែរ។ បទចម្រៀងទេសចរណ៍ជា ច្រើនបទត្រូវបានសំណូមពរ
អោយ ពីរ បីដងក្នុងមួយយប់ពិសេសបទ សម្រស់តាតៃ។ យ៉ាងណានៅទីនោះនាងមានបញ្ហាសុខ
ភាពតិចតួច ដោយសារចាញ់អាកាសធាតុ។ កញ្ញា ស្រីពេជ្រ បញ្ជាក់ថា នាងនឹងត្រឡប់មកស្រុក
ខ្មែរវិញ នៅចុងខែមេសា ខាងមុខនេះ ដើម្បីមកបំពេញកាងារក្នុងស្រុកវិញ ពិសេសកាងាររបស់
ក្រសួងទេសចរណ៍។

តារាចម្រៀងស្រីរូបនេះ មិនសូវជាខ្វាយខ្វល់ប៉ុន្មានទេ បើទោះជានាងបានខកខាន កាងារក្នុងស្រុក
ធំដល់ទៅពីរ គឺខកខានការថតបទចម្រៀងចូលឆ្នាំ និងការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់ហង្សមាស
តែនាងបានថតចម្រៀង ជាច្រើនអោយក្រសួងទេសចរណ៍ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: son sreypich entertainment singer khmer star