CamNews

ភាពយន្ត 

ភាពយន្តរឿង Madagascar 3 ត្រជាក់ភ្នែកជាមួយ 3D!

លោកអ្នកប្រហែលជាធ្លាប់បានទស្សនាសាច់រឿង Madagascar ទី ១ និងទី ២ ហើយមើលទៅ។ វា
ជាសាច់រឿងមួយដែលសត្វក្នុងសួនសត្វមួយក្រុមដែលត្រូវបានគេដឹកចេញពីសួនសត្វព្យាយាមរក
ផ្លូវត្រលប់ទៅផ្ទះ (សួនសត្វ) វិញ។


តែនៅពេលនេះដំណើរផ្សងព្រេងរបស់ក្រុមសត្វមិនទាន់បានបញ្ចប់នោះទេ ហើយវាបានត្រលប់
មកវិញហើយ ជាមួយនឹងខ្សែភាពយន្ត Madagascar 3 ដែលត្រលប់មកវិញជាមួយបច្ចេកវិទ្យា 3D!

-ដឹកនាំសម្តែងដោយ៖ Eric Darnell និង Conrad Vernon
-រៀបរៀងការផលិតដោយ៖ MireilleSoria និង Mark Swift
-និពន្ធដោយ៖ Noah Baumbach

ចូលរួមសម្ដែងដោយតារាល្បីៗដូចជា៖

-Ben Stiller បញ្ចូលសម្លេងជា Alex
-Chris Rock បញ្ចូលសម្លេងជា Marty
-David Schwimmer បញ្ចូលសម្លេងជា Melman
-Jada Pinkett បញ្ចូលសម្លេងជា Gloria និងរួមមានការចូលរួមពីតារាល្បីៗជាច្រើនទៀត។


DreamWorks Animation មានមោទនភាព ដែលបាននាំមកជូនទស្សនិកជនទូទាំងពិភពលោក នៅ
ភាពយន្តទី៣ របស់ Madagascar ក្នុងចំនោមភាពយន្តដែលល្បីៗទំាងអស់ប្រចាំឆ្នាំ និងជាភាពយន្ត​
Madagascar ទី ១ មានលក្ខណៈ 3D។​


ក្រោយពីបានរត់គេចទៅកាន់ប្រទេសអាហ្រ្វិច នៅពេលដំណើរកំសាន្ត​ចុង​ក្រោយ​របស់​ពួកគេ Alex
និងមិត្តភក្តិស្មោះត្រង់​របស់គេដូចជា៖ Marty, Gloria និង Melman បាន​ត្រលប់​ទៅកាន់​ផ្ទះ​របស់ពួក
គេនៅឯ Central Park Zoo នៅ NYC ហើយពួកគេនឹង​ធ្វើអី្វគ្រប់យ៉ាង ដើម្បី​អោយ​ទៅកាន់ទីនោះ
បាន។ ក្នុងការធ្វើដំណើរនេះពួកគេបាន​ឆ្លងកាត់​ទ្វីបអឺរ៉ុប ជា​កន្លែង​ដ៏អស្ចារ្យមួយដែលមានដូចជា
ការធ្វើដំណើរកំសាន្តដ៏រីករាយ រួមជាមួយ​នឹងតួ​សំដែងសៀកថ្មីៗ និង​គួរអោយ​ស្រលាញ់​ផងដែរ។
ពួកគេបានកែច្នៃស្ទីលប្លែកៗ របស់ Madagascar។ សូមបញ្ជាក់ប្រាប់ផងដែរថារឿង Madagascar
គឺកំពុងតែឋិតនៅលំដាប់លេខ ១ ក្នុង Box Office សម្រាប់សប្ដាហ៍នេះ។


កញ្ញា Yuri និងដៃគូជាប្រិយមិត្តរបស់ Madagascar (រូបភាពដោយ @homePhotography)

ហើយកាលពីល្ងាចថ្ងៃទី ១២ មិថុនាម្សិលមិញនេះមានការចាក់បញ្ចាំងរឿង Madagascar 3 ជាលើក
ដំបូង (Premiere) នៅរោងភាពយន្ត Legend Cinema ដោយមានការចូលរួមទស្សនាពីសំណាក់
តារាល្បីៗក៏ដូចជាទស្សនិកជនជាច្រើនផងដែរ។ ដោយគេសង្កេតឃើញមានការចូលរួមពីសំណាក់
តារាចម្រៀងជាតិដូចជាលោក ខាន់ ជែម ពីធីការនីកញ្ញា ជីជី និង DJ Yuri ជាដើម។


ភាពយន្តសប្បាយ កំប្លែង រំភើប និងចំរុះពណ៌នេះនឹងចាក់បញ្ចាំងនៅរោង​ភាពយន្ត​លេជេន លើផ្សារ
ទំនើបជាន់ទី ៣ និងរោងភាពយន្តដឹស៊ីណេផ្លិច​ លើផ្សារទំនើប​សូរិយា​ជាន់ទី ៥ ចាប់ពីថ្ងៃទី ១៤ ខែ
មិថុនា ឆ្នាំ២០១២​ នេះតទៅ!

ដោយ៖ នីតា


Tags: Madagascar 3 movie