CamNews

តារា 

Selena Gomez ត្រូវបុរសម្នាក់ លួចឆ្មក់ចូលផ្ទះ របស់នាង ជាច្រើនលើកច្រើនសារ ត្រូវចាប់ខ្លួនសារជាថ្មី

ថ្មីៗកន្លងទៅនេះ យើងបានទទួល ព័ត៌មានមកថា មានបុរសម្នាក់ បានតាមដាន និងលួចចូល​ផ្ទះរបស់ Selena នៅឯ Calabasas ដែលបុរសម្នាក់នោះ ត្រូវបានគេស្គាល់ថាឈ្មោះ Che Cruz ។ បុរសម្នាក់នេះត្រូវ បានប៉ូលិស ចាប់លើកទី ១ កាលពីថ្ងៃទី ៣១ មិនា នៅក្នុងទីធ្លា ផ្ទះរបស់ Selena តែម្តង ។



កាលពីលើកទី ១ ដែលប៉ូលិសចាប់ខ្លួននោះ Che Cruz ត្រូវបាន ដាក់គុក ៤៥ ថ្ងៃហើយបញ្ជា​អោយនៅ ឆ្ងាយពី Selena យ៉ាងតិចណាស់ ១០០ យ៉ាត ។ តែមិនដឹងថា មូលហេតុអ្វីទេ ទើប​តែ​បាន ២ ថ្ងៃសោះ Che Cruz ក៏ត្រូវដោះលេង ហើយថ្មីៗនេះ គេក៏បានប្រទះឃើញ Cruz នៅ​ក្នុងផ្ទះរបស់ Selena ជាថ្មីម្តង ទៀតដែល លើកប៉ូលិសចាប់បាន ផ្ទាល់នៅក្នុង ទីធ្លាផ្ទះ Selena ដដែល ។



មិនដឹងថា បុរសម្នាក់នេះ កើតជំងឺអ្វីឡើយ តែមិនចេះរាង ចាលសោះ ហើយលើកនេះ ប្រហែល​ជាត្រូវ ដាក់ទោសអោយ នៅក្នុងគុក យូរជាងមុនហើយ ។ Selena មិនទាន់បាន បញ្ចេញសំដីអ្វី នៅលើរឿងនេះទេ តែ Selena គួរតែពង្រឹង សន្តិសុខផ្ទះ របស់ខ្លួន អោយ បានល្អជាងនេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer stalker crime selena gomez cabasas che cruz