CamNews

កីឡាជាតិ 

ទឹកប្រាក់ ២ម៉ឺនដុល្លារ កីឡាការិនី ស៊ន សៀវម៉ី នឹងទទួលពីរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រៅពីជួយឲ្យកម្ពុជាទទួលបានមេដាយមាស ១គ្រឿងហើយនោះ កីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវទទួលប្រាក់រង្វាន់ លើកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៨០លានរៀល ស្មើនឹង ២ម៉ឺនដុល្លារអាម៉េរិក ខណៈទឹកប្រាក់រង្វាន់មួយចំនួនធំទៀត ដែលផ្តល់ជូនដោយក្រុមហ៊ុនផ្សេងៗនោះ នឹងត្រូវប្រកាសនៅពេលធ្វើ សន្និសីទសារព័ត៌នាថ្ងៃទី០៦ ខែតុលាខាងមុខ នេះបើយោងតាមការបញ្ជាក់របស់ លោក ញ៉ាន សុខវិសាល ប្រាប់អង្គភាព Fresh News នារសៀលថ្ងៃទី៣ ខែតុលានេះ ពីកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា អស់រយៈពេល ៤៤ឆ្នាំហើយ ដែលកម្ពុជាខកខានមិនចូលរួម ក្នុងព្រឹត្តិការណ៍កីឡា Asian Games លទ្ធផលនេះធ្វើឲ្យកម្ពុជារីករាយឥតឧប្បមា៕


- អាន ៖  អស្ចារ្យកម្ពុជា ឈ្នះហើយ ឈ្នះមែនទែនហើយ ឈ្នះមេដាយមាសនៅ Asian Game មុន​នេះ​បន្ដិច

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល , NOCC , Ken Kadaffi


Tags: Asian Games INCHEON South korea Asia Asean NOCC Cambodia