CamNews

កីឡាអន្តរជាតិ 

អស្ចារ្យកម្ពុជា ឈ្នះហើយ ឈ្នះមែនទែនហើយ ឈ្នះមេដាយមាសនៅ Asian Game មុន​នេះ​បន្ដិច

ព័ត៌មានកីឡា៖ អបអសាទរកម្ពុជាពិតជា អាចក្លាយទៅជា​ម្ចាស់ មេដាយមាស​កីឡា អាស៊ី ក្នុងបេសកកម្ម​រយៈ ពេល ជាង ៤០ ឆ្នាំ​ ដូចក្ដីសុបិន្ដមែន។​

មិត្ដភាពកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ី លើកទី ១៧ នៅប្រទេសកូរ៉េខាងត្បូង​លទ្ធិផល ទទួលបានជ័យជំនះ ពិត​ប្រាកដមែន ដោយកីឡាការិនី ស៊ន សៀវ​ម៉ី បានយកឈ្នះការប្រកួត ចុងក្រោយ​ជាមួយកីឡាការិនី ROUHANI Fatemeh មកពីប្រទេស​អ៊ីរ៉ង់ ក្នុងវិញ្ញាសា តៃក្វាន់ដូទម្ងន់ ៧៣ គីឡូក្រាម ត្រឹមពិន្ទុ​ ៤ - ៧។

មោទនភាពកម្ពុជា សម្រាប់ជោគជ័យដ៏ធំលើកទីមួយនេះ ពិតជាធ្វើឲ្យកក្រើក និង រញ្ជួយចិត្ដជាខ្លាំងដល់ ប្រជា​ជាតិ​​កម្ពុជា​ ។​ តួុយ៉ាងអ្នកនិយមវិស័យកីឡា ដែលបានចូលរួមធ្វើដំណើរគាំទ្រ ទាំងក្នុងនិង ក្រៅប្រទេស ។​ 


 


អាន៖ ក្ដីសង្ឃឹមកម្ពុជាកើតឡើងវិញ ខណៈស៊ន សៀវម៉ី បានកាច់បំបាក់ជើងខ្លាំងមកពី អ៊ូសបេគីស្ថាន ពិន្ទុ ២៩ និង ៧


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Incheon & NOCC & Ken Gadaffi  


Tags: Sport News Asian Game Sorn Seav Mey