CamNews

តារា 

ព្រាប សុវត្ថិ ជាប់ឈ្មោះ ជាបេក្ខភាពតារាចំរៀងប្រុស ល្អបំផុតក្នុងកម្មវិធី World Music Awards

កម្មវិធី ពានរង្វាន់តន្ត្រីដ៏ធំមួយ ដែលមានឈ្មោះថា World Music Awards គឺជាកម្មវិធីដ៏ល្បីល្បាញ ជុំវិញពិភពលោក ដែលប្រមូលផ្តុំទៅដោយ តារាចំរៀងទូទាំង ពិភពលោក មកពីគ្រប់ទិសទី ដែល មានប្រមាណ ១៦០ ប្រទេសចូលរួម ។



នៅក្នុងប្រមាណ ១៦០ ប្រទេសនោះ ក៏មានតារាចំរៀង ដ៏ល្បីម្នាក់ពីប្រទេស កម្ពុជាយើង ជាប់នៅ ក្នុងបញ្ជីបេក្ខភាព នោះផងដែរ ។ តើទស្សនិកជន ដឹងទេថា ជាតារាចំរៀងម្នាក់ណា? ពិតណាស់ គាត់គឺ តារាចំរៀង ដ៏ល្បីម្នាក់របស់កម្ពុជាយើង គឺលោក ព្រាប សុវត្ថិ ។ លោក ព្រាប សុវត្ថិ ខ្លួនឯង បាននិយាយ ប្រាប់ទស្សនិកជន នៅក្នុង Facebook ថាគាត់មិនបានដឹង ថាខ្លួនគាត់ ត្រូវបានគេ ដាក់ បញ្ចូលជា បេក្ខភាពប្រកួត ជាមួយនិង តារាចំរៀងល្បី ផ្សេងទៀត ជុំវិញពិភពឡើយ កុំតែបាន Fan របស់គាត់ ប្រាប់កុំអី មិនដឹងទេ ។



នេះពិតជា មោទនភាព មួយដែលកម្ពុជា កំរ ទទួលបានណាស់ ដែលត្រូវបាន ឆាកអន្តរជាតិ មើល ឃើញអំពី វិស័យចំរៀង របស់កម្ពុជាយើង ។ កម្មវិធី World Music Awards នឹងប្រារព្ធធ្វើ ក្នុងទីក្រុង Monte Carlo ប្រទេស Monaco នាថ្ងៃទី ២៧ ឧសភា ២០១៤ ខាងមុខនេះ ។ ទស្សនិកជន ក៏អាច ចូលរួមបោះឆ្មោតអោយ លោក ព្រាប សុវត្ថិផងដែរ តាម Link ខាងក្រោមនេះ ៕

http://vote.worldmusicawards.com/selectnomination.asp?cat=5


ដោយ ៖ លីលី
ប្រភព ៖ wma,preap sovath 


Tags: khmer star singer preap sovath world music awards