ដូចដែល ទស្សនិកជន ធ្លាប់បានដឹង ហើយថា ផលិតកម្ម SM បានបញ្ចេញ រូបនិង វីដេអូថ្មីៗ ជាច្រើនអំពី តារាថ្មីៗ ទេព្យកោសល្យ របស់គេ ដែលទើបតែនិង ចូលក្នុង ផលិតកម្ម ។ បន្ទាប់ពី រូបភាព និងវីដេអូ ធម្មតាៗ រួចមក ឥលូវនេះ SM បានបញ្ចេញ វីដេអូថ្មី មួយទៀតហើយ ដែលធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍ ជាខ្លាំង ។
វីដេអូនោះ គឺជាវីដេអូ Seulgi និង Irene តារាថ្មី របស់ផលិតកម្ម SM បញ្ចេញក្បាច់រាំ ដ៏សិចស៊ី របស់ខ្លួន ជាមួយនិង កៅអី ដែលបង្ហាញអំពី សមត្ថភាព និងទេព្យកោសល្យ របស់ពួកគេ ។ នៅពេលក្រោយៗ ទៀត ទស្សនិកជន និងបានឃើញ វីដេអូអំពី ពួកគេ ម្តងបន្តិចៗ ដែលអាចធ្វើ អោយយើង ស្គាល់ពួកគេ កាន់តែ ច្បាស់ ។ ដូចនេះហើយ កុំភ្លេចមើល វីដេអូ ខាងក្រោមនេះ ដើម្បីដឹងថា តើក្បាច់រាំ ពួកគេ សិចស៊ីយ៉ាងណា ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop