CamNews

តារា 

ឈិន ឡុង ខ្លោចចិត្តខ្លាំង ក្រោយទៅដល់ទឹកដី ប្រទេសអូស្រ្តាលី

ព័ត៌មានកំសាន្ត ៖ តារាហូលីវូដ លោក Jackie Chan ត្រូវបានមនុស្សរាប់ពាន់នាក់ ទទួលស្វាគមន៍នៅក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍ ។ លោក Jackie Chan ត្រូវបានប្រជាជននៅទីនោះ ស្វាមគមន៍យ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីទទួលដំណឹងថា លោកនឹងធ្វើមុខជំនួញ (ថតខ្សែភាពយន្តថ្មី) របស់គាត់នៅក្នុងទីក្រុងដ៏ធំនោះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ lollipop បានឲ្យដឹងថា លោក​ Chan បានទៅទីនោះ ដើម្បីថតខ្សែភាពយន្តថ្មីរបស់លោក ដែលជាខ្សែភាពយន្តដែលគួរឲ្យខ្លាចបំផុត ។ 

ពេលដែលមកដល់ ទីក្រុងស៊ីដនី បានធ្វើឲ្យលោក Chan ចងចាំនូវអនុស្សាវរីយ៍ជាច្រើន កាលពីគាត់មានអាយុទើបតែ ១៣ ឆ្នាំ ។ Chan បានបន្ថែមទៀតថា កាលពីគាត់មានអាយុ ១៣ ឆ្នាំគាត់បានមកដល់ទីនេះ គាត់បានរស់នៅទាំងភាពលំបាកក្រីក្រ នឹងភាពអត់ឃ្លាន ធ្វើឲ្យគាត់ស្គាល់ច្បាស់ជាមួយ និងឆាកជិវិត ជូរចត់ គ្រប់គ្រាន់ហើយ ទម្រាំមានថ្ងៃនេះ Chan បានពុះពារនូវរាល់ឧបសគ្គច្រើនណាស់ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jackie Chan