CamNews

តារា 

កំពូលតារាសម្តែងជើងចាស់ Jackie Chan ត្រៀមទទួលពានរង្វាន់អូស្ការឆ្នាំ២០១៦

(ចិន)៖ Jackie Chan តារាសម្តែងវ័យចំណាស់ ដែលទស្សនិកជន​ស្គាល់​លោកយ៉ាងច្បាស់ ក្នុងនាមជាតួសម្តែង ឈិន ឡុង នោះ បានទទួលពានរង្វាន់អូស្ការកិត្តិយស នៅខែវិច្ឆិកាខាងមុខនេះ ជាមួយនឹងផលិតករ​ភាពយន្តជាច្រើននាក់ ដូចជា Anne V. Coates, Lynn Stalmaster និង Frederick Wiseman ហើយអ្នកទាំងអស់នេះ នឹងទទួលពានរង្វាន់អភិបាល កំឡុងខែវិច្ឆិកា។ នេះបើតាមការប្រកាស ឲ្យដឹងពីសាលាបណ្ឌិត សភាវិទ្យាសាស្ត្រ និងសិល្បៈភាពយន្ត កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ។

ឈានមក​ដល់វ័យ៦២ឆ្នាំ ទៅហើយ Jackie Chan នៅតែជាតារាសម្តែង ដ៏លេចធ្លាម្នាក់ដែល ទស្សនិកជនសឹងតែទូទាំង ពិភពលោកបានស្គាល់រូបលោក យ៉ាងច្បាស់ពីទេពកោ​សល្យ ស្នាដៃនិពន្ធ និងផលិតខ្សែភាពយន្ត របស់តារាដែលមានដើមកំណើត នៅហុង កុងរូបនេះ ហើយក៏ជាតួអង្គស័ក្តិសម សម្រាប់ការទទួលបានពានរង្វាន់ កិត្តិយសនេះរួមនឹង ផលិតករជាច្រើននាក់ទៀត ដូចជា Anne V. Coates, Lynn Stalmaster និង Frederick Wiseman ជាដើម ។

ពានរង្វាន់អូស្ការចំនួន៤ និងបង្ហាញខ្លួន នៅក្នុងកម្មវិធីពានរង្វាន់ អភិបាលលើកទី៨ របស់សាលាបណ្ឌិតសភាវិទ្យាសាស្ត្រ និងសិល្បៈភាពយន្ត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះនៅឯ Hollywood & Highland Center ហើយក៏មានតារាសម្តែង ដែលធ្លាប់ទទួលពានរង្វាន់ កិត្តិយសកាលពី​ឆ្នាំ២០១៥ ចូលរួមផងដែរ ដូចជា Debbie Reynolds, Spike Lee និង Gena Rowlands៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Jackie Chan