CamNews

តារា 

បែកធ្លាយ!! រូបថតលោក ឈិន ឡុង ទើបចូលសិល្បៈដំបូង សើចចង់ចុកពោះ

តារាហុងកុង ៖ តារាសម្តែងជើងចាស់លោក Jackie Chan ដែលត្រូវប្រជាជននៅក្នុងប្រទេសកម្ពុជាស្គាល់គាត់ថា លោក ឈិន ឡុង ត្រូវបានគេហទំព័រមួយទម្លាយរូបថតរបស់លោក កាលពីទើបតែចូលសិល្បៈជាលើកដំបូង ។ 

ដោយសារការចូលប្រលូកក្នុងសិល្បៈ មិនទាន់សូវចេះធ្វើខ្លួន ឬ ស្លៀកពាក់យ៉ាងម៉េច ទើបសាកសមជាមួយនិងរូបរាងខ្លួនឯង ។ ដោយតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសចិនបានឲ្យដឹងថា​ មុខមាត់របស់តារាសម្តែងវ័យ ៦២ ឆ្នាំរូបនេះ ក៏រងការរិះគន់ និងផ្ទុះសំណើចមិនស្ទើរដែរ ព្រោះអាក្រក់ពេកតែម្តង ។​

ប៉ុន្តែបើនិយាយចំពោះមតិភាគច្រើនវិញគឺលោក Jackie Chan ត្រូវបាន Fans របស់គាត់អស់សំណើចរហូតនឹកស្មានស្រម៉ៃមិនដល់ថា​ គាត់មានមុខមាត់គួរឲ្យសំណើចបែបនេះទាល់តែសោះ ។ 

ទទ្ទឹមនឹងនេះដែរ បើយើងធ្វើការប្រៀបធៀបរូបថតរបស់លោកនាពេលបច្ចុប្បន្នវិញ មានមនុស្សភាគច្រើន ក៏ដូចជាក្រុមអ្នកគាំទ្ររបស់លោកផ្ទាល់ក៏សរសើរមិនដាច់ពីមាត់ថា មានវ័យដល់ទៅ ៦២ ឆ្នាំទៅហើយប៉ុន្តែនៅតែស្រស់សង្ហាដដែល ៕ 

-ចុចអាន ៖ តារាល្បីលោក ឈិនឡុង និង Fan Bingbing ចេញមុខបកស្រាយអំពីរូបថត ដែលគេកំពុងភ័យស្លន់ស្លោទាំងនេះ

-ចុចអាន ៖ ឈិន ឡុង ខ្លោចចិត្តខ្លាំង ក្រោយទៅដល់ទឹកដី ប្រទេសអូស្រ្តាលី




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ 2sao


Tags: Jackie Chan